ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅដើម្បីនាំទំនិញទៅបរទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅដើម្បីនាំទំនិញទៅបរទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅដើម្បីនាំទំនិញទៅបរទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្រៅពីយុទ្ធសាស្រ្តប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍ និងទីផ្សារ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងកំពុងប្រែក្លាយខេត្តកំពតឱ្យមានកំពង់ផែទឹកជ្រៅដើម្បីងាយស្រួលក្នុងការនាំទំនិញទៅបរទេសផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនអាចពឹងផ្អែកតែទៅលើកំពង់ផែខេត្តព្រះសីហនុនោះទេ គឺត្រូវមានកំពង់ផែទឹកជ្រៅនៅខេត្តកំពត ដែលជាខេត្តមួយសម្រាប់តភ្ជាប់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មទៅប្រទេសជិតខាងជាប់ព្រំដែនផងដែរ៕

អត្ថបទទាក់ទង