លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនតិចជាង៩០%ដែលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនតិចជាង៩០%ដែលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនតិចជាង៩០%ដែលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានអនុវត្តជោគជ័យនូវយុទ្ធសាស្រ្ត២យ៉ាងបន្ទាប់ពីការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះដែលបានបង្រួបបង្រួមជាតិនិងឯកភាពទឹកដីបង្កើតបាននូវសុខសន្តិភាពពេញលេញ ហើយជាលទ្ធផលមិនតិចជាង៩០%ដែលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធសាស្រ្តទាំងពីរនោះរួមមាន៖ ទី១- ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ និងទី២- ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសនានាទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅសល់តំបន់អតីតសមរភូមិប្រមាណ១០%ទៀត កំពុងត្រូវបានដោះស្រាយបញ្ហាដូចជា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលយើងមិនអាចឱ្យប្រជាពលរដ្ឋទៅប្រថុយគ្រោះថ្នាក់ទាំងនោះឡើយ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង