ខ្មែរប៉ុស្ដិ៍ Close

លោក ឃឹម ប៊ុនសុង៖ សួនច្បារថ្មី ដែលនៅកណ្ដាលក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសាធារណៈជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 62

សៀមរាប៖ ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះដែរ ក្រោយត្រឡប់មកពីចុះមូលដ្ឋាន លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានជួបសំណាលជាមួយបងប្អូនដោយផ្ទាល់បងប្អូនប្រជាពលរដ្ឋ ដែលមកកំសាន្ត និងហាត់ប្រាណនៅសួរច្បារថ្មី ជាប់មាត់ស្ទឹងសៀមរាប ក្បែរព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋ បានស្ញើចសរសើរការគាំទ្រចំពោះការដឹកនាំ និងការអភិវឌ្ឍ ក្នុងក្រុងសៀមរាប ជាក់ស្តែងសួនច្បារថ្មីនេះតែម្តង គឺនៅចំកណ្ដាលក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសាធារណៈជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកន្លែងសម្រាប់បងប្អូនជួបជុំគ្នា ក្រោយសម្រាកពីការងារ និងរកទទួលទាន ដើម្បីមកកំសាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងហាត់ប្រាណដើម្បីសុខភាពផងដែរ ។

លើសពីនេះបងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងទទួលបានជោគជ័យ នៅពេលបោះឆ្នោតខាងមុខនេះ។ ព្រមជាមួយគ្នានេះដែរពួកគាត់សន្យាថានឹងទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។ ក្នុងនោះប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខេត្ត មេត្តាជួយពង្រីកសួរច្បារបន្ថែមទៀត ព្រោះទីតាំងនេះមានមនុស្សច្រើនហើយមានភាពចង្អៀតផងដែរ៕

អត្ថបទទាក់ទង