ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅមុនចូលឆ្នាំខ្មែរ មន្រ្តីរាជការទាំងអស់នឹងទទួលបានប្រាក់បៀវត្សសរុបពេញមួយខែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅមុនចូលឆ្នាំខ្មែរ មន្រ្តីរាជការទាំងអស់នឹងទទួលបានប្រាក់បៀវត្សសរុបពេញមួយខែ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅមុនចូលឆ្នាំខ្មែរ មន្រ្តីរាជការទាំងអស់នឹងទទួលបានប្រាក់បៀវត្សសរុបពេញមួយខែ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងទទួលបានប្រាក់បៀវត្សពេញមួយខែសរុបតែម្តងដោយពុំចាំបាច់បើកពីរដងក្នុងមួយខែឡើយ ដើម្បីឱ្យមន្រ្តីរាជការទាំងអស់មានថវិកាច្រើនដើម្បីចំណាយតាមតម្រូវការរបស់ខ្លួន។ លោកបានថ្លែងដូចនេះនៅថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួនជាង៣ពាន់នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្រៅពីបើកប្រាក់ខែសរុបមួយខែ មន្រ្តីរាជការទាំងអស់ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរចំនួន៥ម៉ឺនរៀលក្នុងម្នាក់ផងដែរ៕

អត្ថបទទាក់ទង