ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ជាង៣៧ម៉ឺននាក់នៅឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 175
គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ជាង៣៧ម៉ឺននាក់នៅឆ្នាំ២០១៩ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ជាង៣៧ម៉ឺននាក់នៅឆ្នាំ២០១៩

យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឆ្នាំ២០១៩ អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ មានចំនួន ១០,១៧៨,៨០៩ នាក់ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣៧២,៦២៨ នាក់ និងអ្នកដែលត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតមានចំនួន ៨៨,៦២៦នាក់។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ មានចំនួន ៨,៥៤៤,៨៨៥នាក់ និងការិយាល័យបោះឆ្នោត ឆ្នាំ២០១៩ មានចំនួន ២៣,៣៦៤ការិយាល័យ។

នេះជាការអះអាងរបស់លោក នុត សុខុម អនុប្រធាន គ.ជ.ប ដែលបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ និងការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

ខាងក្រោមនេះជាខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

អត្ថបទទាក់ទង