ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីមានឬគ្មាន EBA កម្ពុជានឹងបន្តធ្វើដំណើរទៅមុខដោយភាពស្វាហាប់ឆ្ពោះទៅសម្រេចចក្ខុវិស័យនិងបំណងប្រាថ្នាប្រកបដោយមហិច្ឆិតារបស់ខ្លួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីមានឬគ្មាន EBA កម្ពុជានឹងបន្តធ្វើដំណើរទៅមុខដោយភាពស្វាហាប់ឆ្ពោះទៅសម្រេចចក្ខុវិស័យនិងបំណងប្រាថ្នាប្រកបដោយមហិច្ឆិតារបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីមានឬគ្មាន EBA កម្ពុជានឹងបន្តធ្វើដំណើរទៅមុខដោយភាពស្វាហាប់ឆ្ពោះទៅសម្រេចចក្ខុវិស័យនិងបំណងប្រាថ្នាប្រកបដោយមហិច្ឆិតារបស់ខ្លួន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកសារជាថ្មីថា កម្ពុជាមិនយកឯករាជ្យ អធិបតេយ្យភាពជាតិទៅដោះដូរជាមួយនឹងជំនួយបរទេសណាមួយឡើយ ទោះបីមានឬគ្មាន EBA កម្ពុជានឹងបន្តធ្វើដំណើរទៅមុខដោយភាពស្វាហាប់ ដើម្បីសម្រេចចក្ខុវិស័យដែលបានដាក់ចេញ សម្រេចបំណងប្រាថ្នាប្រកបដោយមហិច្ឆិតា ឆ្ពោះទៅរកអនាគតរុងរឿង ប្រកបដោយសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

លោកបានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ពីគ្រប់ប្រទេស និងដៃគូអភិវឌ្ឍ ដើម្បីពង្រីកវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ដោយពុំមានការរើសអើងឡើយ៕

អត្ថបទទាក់ទង