ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កម្ពុជាមិនត្រូវយកឯករាជ និងអធិបតេយ្យភាពទៅដោះដូរនឹងអ្វីមួយនោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 33
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កម្ពុជាមិនត្រូវយកឯករាជ និងអធិបតេយ្យភាពទៅដោះដូរនឹងអ្វីមួយនោះឡើយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កម្ពុជាមិនត្រូវយកឯករាជ និងអធិបតេយ្យភាពទៅដោះដូរនឹងអ្វីមួយនោះឡើយ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញមកប្រកាសជាថ្មីនូវការតាំងជំហរប្រកបដោយភាពមុះមុតក្នុងការរក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពនេះទៅដោះដូរ ឬជាថ្នូរនឹងបញ្ហាអ្វីនោះឡើយ។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅលើទំព័រ Facebook Page ផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បច្ចុប្បន្នស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិ កំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះ គឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។

លោកនាយករដ្ឋមន្រ្ដី បន្តថា កម្ពុជាពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់ បាតដាល ប៉ុន្តែឥឡូវបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយកំណើន សេដ្ឋកិច្ចក្នុងរង្វង់ ៧%។ លោកបន្តថា ដោយសារចំណូលពន្ធកាន់តែខ្ពស់ ការព្យាករណ៍ទៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមរយៈការរក្សាបាននូវជំហានដ៏ល្អប្រសើរលើផ្នែកសេដ្ឋកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំដែលគេប្រសិទ្ធនាមជា បុរសខ្លាំងរបស់កម្ពុជា បានអះអាងថា កម្ពុជាបច្ចុប្បន្នមិនមែនរស់ដោយរំពឹង តែលើជំនួយរបស់បរទេសនោះទេ។

លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា «កម្ពុជាមិនអាចរំពឹងលើជំនួយ បរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជារីកកាន់តែចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើង នៅក្នុងប្រទេសជាតិ៕

អត្ថបទទាក់ទង