ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លោកមិនដែលទាត់ចោលនូវការស្នើសុំការវិនិយោគណាមួយពីប្រទេសក្រៅពីចិនទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លោកមិនដែលទាត់ចោលនូវការស្នើសុំការវិនិយោគណាមួយពីប្រទេសក្រៅពីចិនទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លោកមិនដែលទាត់ចោលនូវការស្នើសុំការវិនិយោគណាមួយពីប្រទេសក្រៅពីចិនទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មានអ្នកចោទថាកម្ពុជាលំអៀងទៅរកចិនក្នុងកិច្ចវិនិយោគ។ លោកបញ្ជាក់ទៅវិញថា លោកមិនដែលទាត់ចោលនូវការស្នើសុំការវិនិយោគណាមួយពីប្រទេសក្រៅពីចិនទេ។ លោកសូមស្វាគមន៍ការវិនិយោគទាំងអស់ដែលប្រទេសនានាស្មើសុំវិនិយោគនៅកម្ពុជា ដែលបច្ចុប្បន្នមានប្រទេសជាច្រើនផ្សេងទៀតដែលមកវិនិយោគ មិនមានតែចិនទេដែលមកវិនិយោគដើម្បីការរីកចំរើនរបស់កម្ពុជា ហើយកុំដាក់កម្ពុជាក្នុងភូមិសាស្ត្រនយោបាយ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

លោកបានថ្លែងបន្ថែមថា ថ្ងៃនេះគឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ លោកបានបន្ថែមថា បើគ្មានការគាំទ្រពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិនទេ ផ្លូវនេះមិនអាចលេចចេញជាវត្តមាននោះឡើយ ព្រោះទុនវិនិយោគគឺតម្លៃរហូតដល់ទៅ២ពាន់លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង