ខ្មែរប៉ុស្ដិ៍ Close

រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងមានភ្លៀងកក់ខែ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងមានភ្លៀងកក់ខែ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងមានភ្លៀងកក់ខែ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា

ក្រសួងធនធានទឹក និងឧតុនិមយ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០១៩ រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងទទួលរងនូវភ្លៀងកក់ខែ ដែលអាចបង្កឲ្យមានផ្គររន្ទះ និងខ្យល់កន្ត្រាក់។

សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា បណ្ដាខេត្តភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមាមាន២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន៣០-៣២អង្សាសេ ខណៈបណ្ដាលខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេ៕

អត្ថបទទាក់ទង