លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍រាល់អ្នកវិនិយោគមកពីគ្រប់ប្រទេសដើម្បីចូលរួមអភិវឌ្ឍនៅកម្ពុជា និងទទួលយកជំនួយពីគ្រប់ប្រទេសមិនថាក្នុងរូបភាពជំនួយឥតសំណងក្តី ហិរញ្ញប្បទានសម្បទានក្តី។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សូមប្រទេសផ្សេងៗកុំនិយាយជួយតែមាត់ និងផ្តល់ជំនួយតែលើបបូរមាត់ ហើយដាក់កម្ពុជាចូលទៅក្នុងភូមិសាស្រ្តនយោបាយនោះ៕