ខ្មែរប៉ុស្ដិ៍ Close

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក ៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិថ្មី

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 400
តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក ៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិថ្មី តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក ៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិថ្មី

លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ច តាមចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក៧នាក់ទៀត ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិថ្មីមួយ។ នេះបើតាមដីកាតុលាការដែលបណ្តាញព័ត៌មាន ទើបទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

សូមជម្រាបផងដែរថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១- លោក សម រង្ស៉ី ២-លោក អេង ឆៃអ៊ាង ៣-លោកស្រី មូរ សុខហួរ ៤- លោក អ៊ូ ច័ន្ទឫទ្ធិ ៥-លោក ហូ វ៉ាន់ ៦-លោក ឡុង រី ៧-លោក ម៉ែន សុថាវរិន្ទ្រ និង៨-លោក តុ វ៉ាន់ចាន់។
អតីតមេក្រុមប្រឆាំងទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។
ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង