ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបង្កើនការអប់រំសីលធម៌ គុណធម៌ដើម្បីការរីកចម្រើនរបស់សង្គមជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបង្កើនការអប់រំសីលធម៌ គុណធម៌ដើម្បីការរីកចម្រើនរបស់សង្គមជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបង្កើនការអប់រំសីលធម៌ គុណធម៌ដើម្បីការរីកចម្រើនរបស់សង្គមជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កន្លងមកមានមតិមួយចំនួនតូចលើកឡើងថា បើមិនចង់ឱ្យមានអំពើអសីលធម៌ អសកម្មមួយចំនួនកើតឡើងលុះត្រាតែដូរលោក ហ៊ុន សែន ចេញ ដែលប្រការនេះត្រូវបានលោកនាយករដ្ឋមន្រ្តី ប្រកាសមិនអាចទទួលយកបានជាដាច់ខាត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលបានលើកឡើងដោយខ្វះការពិចារណា និងអ្នកដែលបង្កនូវអំពើបាបកម្មទាំងអស់នោះត្រូវបង្កើនការអប់រំ បញ្ជ្រាបសីលធម៌ គុណធម៌ ដើម្បីឱ្យមានតម្លៃជាមនុស្សពិតប្រាកដ កុំធ្វើចរិកនិងអំពើបាបតាមបែបតិរិច្ឆាន។ លោកបានបន្តថា សង្គមទាំងមូលត្រូវចូលរួម ដើម្បីធ្វើការអប់រំ ទប់ស្កាត់ នូវអំពើបាបទាំងនោះ ដែលក្នុងនោះមានដូចជាបញ្ហាគ្រឿងញៀន បញ្ហាគ្រឿងស្រវឹង ដែលអាចនាំទៅដល់ការស្រើបស្រាល និងពេលខ្លះអាចប៉ះពាល់ដល់អាយុជីវិតទៀតផង៕

អត្ថបទទាក់ទង