នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យមានការយោគយល់ចំពោះស្រ្តីធ្វើការតាមផ្ទះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះទាំងឡាយ និងសម្រាប់សង្គមទាំងមូល ឱ្យមានការយោគយល់ដល់ស្រ្តីធ្វើការតាមផ្ទះ ដើម្បីពួកគាត់ទទួលបានការសម្រាកគ្រប់គ្រាន់ ការអាណិតអាសូរ និងការយោគយល់អធ្យាស្រ័យដល់ពួកគាត់។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនៅក្នុងវេទិការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងជំរុញឲ្យមានការផ្តល់ឱកាសដល់អ្នកបម្រើការងារតាមផ្ទះជាក្មេងៗឲ្យទទួលបានការអប់រំរៀនសូត្រផងដែរ៕