ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មានមជ្ឈដ្ឋានមួយចំនួនខ្វះសុចរិតភាពក្នុងការធ្វើអត្ថាធិប្បាយបញ្ហាជំនន់ទឹកភ្លៀងកន្លងមក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មានមជ្ឈដ្ឋានមួយចំនួនខ្វះសុចរិតភាពក្នុងការធ្វើអត្ថាធិប្បាយបញ្ហាជំនន់ទឹកភ្លៀងកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មានមជ្ឈដ្ឋានមួយចំនួនខ្វះសុចរិតភាពក្នុងការធ្វើអត្ថាធិប្បាយបញ្ហាជំនន់ទឹកភ្លៀងកន្លងមក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កន្លងមកមានមជ្ឈដ្ឋានមួយចំនួននៅពេលដែលមានជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ បែរជាបង្ហោះផ្សាយបែបឌឺដងលើសមត្ថភាពក្នុងការគ្រប់គ្រងទឹក ដែលប្រការនេះត្រូវបានលោកហៅថាជាការខ្វះសុចរិតភាពក្នុងការធ្វើអត្ថាធិប្បាយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមជ្ឈដ្ឋាននានាធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវក្នុងនាមជាមនុស្ស ពីព្រោះមានតែតិរច្ឆានទេដែលពុំមានសុភៈវិនិច្ឆ័យនោះ។ លោកបានបន្តថា នៅក្នុងប្រទេសមហាអំណាចធំៗ ក៏ជួបប្រទះនូវគ្រោះទឹកជំនន់ផងដែរ ហើយពេលខ្លះគឺបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង៕

អត្ថបទទាក់ទង