ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍លើកដំបូង តែកុំភ័យរហូតស្លន់ស្លោរបាត់បង់ម្ចាស់ការគ្រប់គ្រង (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 41
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍លើកដំបូង តែកុំភ័យរហូតស្លន់ស្លោរបាត់បង់ម្ចាស់ការគ្រប់គ្រង (Video inside) សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍លើកដំបូង តែកុំភ័យរហូតស្លន់ស្លោរបាត់បង់ម្ចាស់ការគ្រប់គ្រង (Video inside)

(ភ្នំពេញ)៖ ក្រៅពីការផ្ញើសារណែនាំពិសេសយប់មិញ, នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជាទើបរកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង។

តាម Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាកម្ពុជាទើបរកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងកុំឲ្យមានការភ័យស្លន់ស្លោរ រហូតមិនអាចគ្រប់គ្រងម្ចាស់ការបាននោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកយ៉ាងដូច្នេះថា៖ «ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស និងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយ ត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះ ដែលបន្តចេញមកខាងក្រៅ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញ គឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៉ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។

សម្តេចបានថ្លែងបន្តថា ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីរាជធានីភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និងមណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង។

ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា ជាពិសេសនៅក្នុងស្ថានភាពដ៏លំបាកនេះ។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៤នាក់៕

អត្ថបទទាក់ទង