ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់ឡានក្រុង ១២០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូន​ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់ឡានក្រុង ១២០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូន​ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់ឡានក្រុង ១២០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូន​ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញរថយន្តក្រុងចំនួន ១២០គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្ត របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យភ្នំបិណ្ឌខាងមុខនេះ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

បើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដូចនេះនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបានបន្ថែមទៀតថា ការផ្តល់ជូននេះនឹងធ្វើឡើងចាប់ពី មុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃ រហូតដល់ក្រោយថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃ៕

អត្ថបទទាក់ទង