ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលេចក្នុងសារលិខិតថា គ្រួសារជាកោសិកាមួយដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលេចក្នុងសារលិខិតថា គ្រួសារជាកោសិកាមួយដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលេចក្នុងសារលិខិតថា គ្រួសារជាកោសិកាមួយដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិ

នៅក្នុងឱកាសដ៏មហោឡារិកនៃទិវាអន្តរជាតិស្តីពីគ្រួសារ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ជារៀងរាល់ឆ្នាំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ និងមេគ្រួសារទាំងអស់ដោយបានបង្ហាញនូវការអបអរសាទរ និងគាំទ្រយ៉ាងក្លៀវក្លាចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះនៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារលិខិតថា នៅក្នុងឆ្នាំនេះ យើងប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនេះក្រោមប្រធានបទ «សុខុមាលភាពគ្រួសារជាកត្តាលីករក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាព ដែលជាកត្តាជំរុញក្នុងការរក្សាបាននូវតុល្យភាពសង្គមនិងស្ថិរភាពជាតិ ពិសេសការជំរុញនូវការអនុវត្តប្រព័ន្ធគាំពារសង្គម នៅក្នុងប្រទេសកម្ពុជាស្របពេលកម្ពុជាកំពុងអនុវត្តយ៉ាងសកម្ម និងទទួលផលពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលគោលនយោបាយនេះកំពុងផ្តោតជាចម្បងដល់ការលើកកម្ពស់ជីវភាពគ្រួសារ តាមរយៈការផ្តល់មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ធានារ៉ាប់រងសុខភាព និងការផ្តល់សាច់ប្រាក់សម្រាប់កញ្ចប់គ្រួសារក្រីក្រដូចជាស្រ្តីមានផ្ទៃពោះ និងកុមារពី ០-២ ឆ្នាំ មនុស្សវ័យចាស់គ្មានទីពឹង ជនពិការក្រីក្រ។ល៕

សូមអានសារលិខិតខាងក្រោម៖

អត្ថបទទាក់ទង