ខ្មែរប៉ុស្ដិ៍ Close

ការចូលរួមពីគណបក្សនយោបាយនានាជាមួយរាជរដ្ឋាភិបាល គឺជួយជំរុញដល់ការកសាងប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 44
ការចូលរួមពីគណបក្សនយោបាយនានាជាមួយរាជរដ្ឋាភិបាល គឺជួយជំរុញដល់ការកសាងប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខ ការចូលរួមពីគណបក្សនយោបាយនានាជាមួយរាជរដ្ឋាភិបាល គឺជួយជំរុញដល់ការកសាងប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខ

នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោកនឹងជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយបងប្អូនមកពី គណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាដំណើការនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសយើង។ ការចូលរួមផ្តល់នូវមតិយោបល់ល្អៗពីគណបក្សនយោ​បាយទាំងអស់ដល់រាជរដ្ឋាភិបាគឺជួយជំរុញដល់ការកសាងប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណបងប្អូនដែលបានរួមចំណែកចូលរួមជួយប្រទេសជាតិ និងអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាការពាសន្តិភាពដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍លឿនទៅមុខ៕

អត្ថបទទាក់ទង