ខ្មែរប៉ុស្ដិ៍ Close

អ្នកបបួលភ្នាល់ក៏ សម រង្ស៊ី ហើយអ្នកប្រកាសចាញ់ខ្លួនឯងក៏ សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 7
អ្នកបបួលភ្នាល់ក៏ សម រង្ស៊ី ហើយអ្នកប្រកាសចាញ់ខ្លួនឯងក៏ សម រង្ស៊ី អ្នកបបួលភ្នាល់ក៏ សម រង្ស៊ី ហើយអ្នកប្រកាសចាញ់ខ្លួនឯងក៏ សម រង្ស៊ី

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ទំព័រហ្វេសប៊ុករបស់ចៅចាក់ស្មុកបានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា « អ្នកបបួលភ្នាល់ក៏សម រង្ស៊ី ហើយអ្នកប្រកាសចាញ់ខ្លួនឯងក៏សម រង្ស៊ី» ដែលមានខ្លឹមផ្សារទាំងស្រុងដូចខាងក្រោម៖
ទីបំផុត សម រង្ស៊ី ដែលជាអ្នកយកជីវិត និងសេរីភាពរបស់កឹម សុខា មកធ្វើជាល្បែងភ្នាល់នយោបាយ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចុះចាញ់ការភ្នាល់នេះដោយខ្លួនឯងហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ មុនពេលឱសានវាទមកដល់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ព្រោះសម រង្ស៊ី មិនបានគោរពកិច្ចសន្យាហើយប្រកាសជាមោឃៈចំពោះការភ្នាល់នេះតែឯកឯង។ នេះគឺបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី បានដឹងថាខ្លួននឹងមិនអាចឈ្នះការភ្នាល់នេះឡើយព្រោះ សម រង្ស៊ី មានការយល់ច្រឡំលើនីតិវិធី និងមិនបានគិតគូរឱ្យបានច្បាស់លាស់មុននឹងសម្រេចបបួលលោក ហ៊ុន សែន ភ្នាល់។ ដូច្នេះដើម្បីកុំឱ្យ បាក់មុខ សម រង្ស៊ី ត្រូវស្វែងរកល្បិចកលឆាការភ្នាល់នេះចោល។ ប៉ុន្តែពលរដ្ឋខ្មែរទូទាំងនគរ សុទ្ធតែដឹងច្បាស់ថាតាមពិតសម រង្ស៊ី កំសាកញីមិនហ៊ានវិលត្រឡប់តាមការសន្យារបស់ខ្លួន និងបានត្រឹមតែភូតកុហកបោកប្រាស់រៃអង្គាសប្រាក់សម្រាប់បក្ខពួកខ្លួនតែប៉ុណ្ណោះ ហើយក្រឡិចក្រឡុចល្បិចកលរាប់ជំពូកដើម្បីបិទបាំងភាពកំសាកញីរបស់ខ្លួន។

នេះមិនមែនជាលើកទី១ទេ ដែលអ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី ភូតកុហកពលរដ្ឋខ្មែរជាពិសេសគឺអ្នកគាំទ្ររបស់ខ្លួន។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី គ្មានចេះអ្វីក្រៅពីធ្វើនយោបាយបោកប្រាស់រាស្ត្រ ធ្វើប្រជាភិថុតិ និងញុះញង់ រើសអើងប្រកាន់ជាតិសាសន៍ឡើយ។ មានចរិតជាអ្នកនយោបាយ បោកប្រាស់ ទោះបីជានិរាសព្រាត់ប្រាស់ទៅក្រៅប្រទេស ក៏នៅតែបង្កើតល្បិចកលដើម្បីបោកប្រាស់ពលរដ្ឋ ខ្មែរដែរ។ ទំនង សម រង្ស៊ី ប្រើល្បិចបោកប្រាស់លុះក្ស័យហើយ! សម រង្ស៊ី ពិតជាមុខក្រាស់មិនចេះខ្មាសសាធារណៈមតិមែន តែក៏គួរអាណិតសកម្មជនអ្នកដើរតាមការបោកប្រាស់របស់ សម រង្ស៊ី ដែលដើរបោកប្រាស់ ភូតកុហកបន្តទៅអ្នកផ្សេងទៀតដោយមិនដឹងពីគោលដៅច្បាស់លាស់របស់ សម រង្ស៊ី និងគូកន។ តាមពិត ត្រីងៀត សម រង្ស៊ី នេះបានឆ្លៀតពង គឺឆ្លៀតយកជីវិតនិងសិទ្ធិសេរីភាព កឹម សុខា មកភ្នាល់មិនមែនត្រឹមតែប្រមាថដល់ជីវិតកឹម សុខា ទេ ប៉ុន្តែបានប្រើឈ្មោះ កឹម សុខា ក្រោមលេសថាចូលមករំដោះ កឹម សុខា ឱ្យមានសេរីភាពដើម្បីប្រមូលប្រាក់ពីសកម្មជនងុបងុលរបស់ខ្លួនតែប៉ុណ្ណោះ ។

តាមពិតទៅ មនុស្សម្នាទាំងអស់ពិតជាបានដឹងច្បាស់ចាប់ផ្តើមពីសម រង្ស៊ី បបួលលោក ហ៊ុន សែន ភ្នាល់ម្ល៉េះ គឺសម រង្ស៊ី នឹងមិនហ៊ានចូលស្រុកដូចការអះអាងឡើយ ព្រោះគេពិតជាដឹងក្រ យ៉ៅពិតរបស់ សម រង្ស៊ី ហើយក៏មនុស្សម្នាដឹងទៀតថានៅអំឡុងពេលភ្នាល់ សម រង្ស៊ី នឹងស្វែងរកលេសមក ពន្យល់ថាខ្លួនមិនវិលចូលស្រុកដោយសារតែបញ្ហានេះបញ្ហានេះជាដើម។ កាលពីប៉ុន្មានថ្ងៃមុនតាមរយៈវិទ្យុ អាស៊ីសេរី សម រង្ស៊ី ប្រកាសថាមិនវិលចូលកម្ពុជាវិញទេនាំតែគេចាប់ដាក់គុកឥតប្រយោជន៍ និងថែមទាំង ប្រមាថជីវិតសពបណ្ឌិតកែម ឡី ថាស្លាប់ឥតប្រយោជន៍ និងប្រមាថកឹម សុខា និងអ្នកនយោបាយមានទោសផ្សេងទៀតថា ជាប់គុកឥតប្រយោជន៍។ នៅក្រៅប្រទេសដូចសមរង្ស៊ី បានឆ្លាត! ការប្រមាថរបស់សម រង្ស៊ី ត្រូវបានក្រុមកឹម សុខា វាយប្រហារថាកំសាក និងរិះគន់ថាពិតជាប្រមាថធ្ងន់ធ្ងរដល់ការលះបង់របស់គេមែន។ ដើម្បីលាងខ្លួនពីការវាយតម្លៃថាមហាកំសាក ទើបសម រង្ស៊ី ស្វែងរកល្បិចគ្រលាស់ខ្លួនចេញពីការ ភ្នាល់នេះវិញដោយលើកពីហេតុផលនេះហេតុផលនោះដែលមិនត្រឹមត្រូវ និងប្រកាសថាការភ្នាល់នេះគឺ លែងមានតម្លៃទៀតហើយ ទុកជាមោឃៈ។ សម រង្ស៊ី ហេតុអ្វីក៏អន់យុទ្ធសាស្ត្រយ៉ាងនេះ ហេតុអ្វីក៏មិនបាន គិតឱ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងនិយាយដូច្នេះ? ប្រកាសមោឃៈតែខ្លួនឯង នៅពេលភាគីម្ខាងទៀតបន្ត និងថែមទាំងមានសាក្សីជាពលរដ្ឋខ្មែរទូទាំងនគរជ្រង៉ោទៀត គឺមានន័យថា សម រង្ស៊ី បោះបង់ចោល ការប្រកួត លើកទង់ជ័យស សុំចុះចាញ់ហើយ។

នេះពិតជាតម្រិះជិះកឯងហើយ! គិតថាខ្លួនចេះ បកស្រាយគេជឿខ្លួន តែទីបំផុត សម រង្ស៊ី សមនឹងទទួលងារថាជាអ្នកនយោបាយចាញ់ចាស់វស្សាមែន! តើឱ្យពលរដ្ឋខ្មែរ ជឿទៀតម៉េចនឹងកើត បើត្រឹមតែពាក្យសន្យាខ្លួនឯងមិនទាំងគោរពបានផង ហើយតើឱ្យពលរដ្ឋខ្មែរជឿថា ដឹកនាំប្រទេសបានម៉េចនឹងកើតបើសម រង្ស៊ី ធ្វើនយោបាយចាញ់ទាំងកូនក្មេងបៀមដៃទៅទៀត គ្មានយុទ្ធសាស្ត្រច្បាស់លាស់ គ្មានមូលដ្ឋាន គិតត្រឹមត្រូវ និយាយនិងធ្វើតាមការស្រមើស្រមៃ តាមការយល់សប្តិ និងជាអ្នកនយោបាយកំប៉ុងជើងធូប។ នៅពេលនេះសម រង្ស៊ី គឺគ្មានតម្លៃអ្វីទៀតឡើយ គឺគ្រាន់តែជាអ្នកនយោបាយបោកប្រាស់ភូតកុហកដែលគេ ស្អប់ខ្ពើមម្នាក់ប៉ុណ្ណោះ!

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩

អត្ថបទទាក់ទង