ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ដុតកំហឹង បង្កើតការបះបោរប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1303
    លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ដុតកំហឹង បង្កើតការបះបោរប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជាលិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ដុតកំហឹង បង្កើតការបះបោរប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា

    នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានបន្តបង្ហោះផ្សព្វផ្សាយបំផុសបំផុលនិងញុះញង់ឱ្យមហាជនកើតកំហឹងងើបប្តូររដ្ឋាភិបាល ហើយថា “យើងត្រូវតែដណ្តើមយកប្រទេសកម្ពុជា មកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដោយបញ្ចប់របប ហ៊ុន សែន ក្បត់ជាតិប្រជារាស្ត្រខ្មែរជំពាក់លុយគេវណ្ឌក ដោយសារតែរបប ហ៊ុន សែន ពុករលួយ ធ្វើឲ្យពួកយើងក្រ យើងត្រូវឆារបប ហ៊ុន សែន ចេញ ដើម្បីឆាបំណុលយើងចោល ។ល។ ដែលការអធិប្បាយទាំងនេះ គឺស្មើនឹងអំពើញុះញង់បំបះបំបោរប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់កើតចេញពីការបោះឆ្នោតទាំងស្រុង។

    ការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងទៅ ប្រជាពលរដ្ឋខ្មែរដែលជាអ្នកបោះឆ្នោតបានចេញបោះឆ្នោតជាង៨៣.០២%ស្មើនឹងជាង៧លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោតចំនួន៨លាននាក់ ដោយបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាល។ ការចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីកន្លងទៅ គឺបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកបោះឆ្នោតបានគាំទ្រដំណើការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអ្នកបោះឆ្នោតបានសម្រេចចិត្តចេញទៅបោះឆ្នោត ដោយបានយល់ច្បាស់ថា ក្នុងនាមពួកគេជាប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន គឺចេញទៅបោះឆ្នោតដើម្បីថែររក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីការអភិវឌ្ឍ។ អ្នកបោះឆ្នោតដ៏ច្រើនលើសលុបមិនបាននៅដេកផ្ទះឈ្នះស្អាតតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឡើយ។ ហើយជាការពិតឆន្ទៈរបស់ប្រជាពលរដ្ឋត្រូវតែទទួលកបាននូវការគោរពក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្សជាដាច់ខាត។ ការបោះឆ្នោតជ្រើសតាំងគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺពិតជាបានឆ្លុះបញ្ចាំងនូវការគាំទ្រដល់សមត្ថភាព និងបទពិសោធន៍ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាការពិត លោក ហ៊ុន សែន ជានិមិត្តរូបនៃសន្តិភាព ជាអ្នកកសាងយុគ្គសម័យមាស សម្រាប់ប្រជាជនកម្ពុជា និង ជាតិមាតុភូមិក្នុងសម័យទំនើបនេះ។

    ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាច្បាប់កំពូល។ ការអំពាវនាវរបស់ទណ្ឌិតសម រង្ស៊ី គឺជាអំពើបង្កើតកំហឹង បំផុស និងញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលស្រប់ច្បាប់កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។ ការងើបបះបោរណាមួយនឹងកើតឡើង គឺជាអំពើខុសច្បាប់ អំពើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ រដ្ឋប្រហាររំលំរដ្ឋាភិបាលក្រៅច្បាប់ ជាអំពើប្រឆាំងនឹងឆន្ទៈរបស់អ្នកបោះឆ្នោត ដែលអ្នកបោះឆ្នោតជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ ដូច្នេះ ការបះបោរដោយកម្លាំងមហាជនដែលបាន និងកំពុងបញ្ឆេះដោយទណ្ឌិតសម រង្ស៊ី គឺជាអំពើបះបោរខុសច្បាប់ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ប្រជាពលរដ្ឋខ្មែរត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពឆន្ទៈរបស់មិតភាគច្រើនក្នុងការដឹកនាំតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។

    ជារួម ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើដុតកំហឹងមហាជន បង្កើតឡើងនូវរអំពើបះបោរប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ទាញទម្លាក់កម្ពុជាឱ្យធ្លាក់ចូលក្នុងកលិយុគ អស្ថិរភាព បំផ្លាញសុខសន្តិភាពរបស់ប្រជាពលរដ្ឋ បំផ្លាញការអភិវឌ្ឍប្រទេស លក់អធិបតេយ្យជាតិឱ្យបរទេសជាន់ឈ្លីលើឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ ជាម្ចាស់វាសនានៃប្រទេសជាតិមួយនេះ នឹងមិនអាចទទួលយកការផ្លាស់ប្តូរអំណាចណាមួយផ្ទុយនឹងឆន្ទៈរបស់ប្រជាជនអ្នកបោះឆ្នោតក៏ដូចប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជាបានជាដាច់ខាត៕

    ដោយ៖ ឡុង បូរិតា

    អត្ថបទទាក់ទង