ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ឥសាន បង្ហាញសេចក្តីអាណិតអាសូរបងប្អូនខ្មែរមួយចំនួននៅបរទេស​ដែលបន្តចាញ់បោកទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 33
លោក សុខ ឥសាន បង្ហាញសេចក្តីអាណិតអាសូរបងប្អូនខ្មែរមួយចំនួននៅបរទេស​ដែលបន្តចាញ់បោកទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី លោក សុខ ឥសាន បង្ហាញសេចក្តីអាណិតអាសូរបងប្អូនខ្មែរមួយចំនួននៅបរទេស​ដែលបន្តចាញ់បោកទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សុខ ឥសាន អ្នកនំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញការខកចិត្តនិងសោកស្តាយយ៉ាងខ្លាំងជំនួសប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលនៅតែបណ្តោយខ្លួនឱ្យចាញ់បោកទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី តទៅទៀត។

លោក សុខ ឥសាន បានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ភូតមហាភូត​ តែនៅតែមានប្រជាជនខ្មែរក្រៅស្រុក
ជឿតាមទៀត​ ដោយបរិច្ចាគ​លុយដែលខិតខំរកបានដោយលំបាក​ ឆ្លៀតបេះពីមាត់ពីកឧបត្ថម្ភទណ្ឌិតរត់ចោលគុក សម រង្ស៊ី ឱ្យយកទៅចាយវាយយ៉ាងសប្បាយទៅវិញ​។

​លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា ទណ្ឌិតសម រង្ស៊ី មិនមានបំណងត្រឡប់ចូលស្រុកខ្មែរវិញទេ​ដោយបានសារភាពចេញពីបបូរមាត់ខ្លួនឯងផ្ទាល់ តែគាត់នៅឆ្លៀតបោកប្រមូលលុយកាក់​ពីខ្មែរក្រៅស្រុកបានទៀត
​គាត់បានបង្ហាញពីកម្មភាពក្បត់ជាតិច្បាស់ហើយ​ តែនៅតែមានគេជឿតាមទៀត​។ លោកបានបន្តថា ទណ្ឌិតសម រង្ស៊ី មានចរិតជាអ្នកផ្តាច់ការ​ តែនៅតែនិយាយថាទណ្ឌិតនេះជាអ្នកប្រជាធិបតេយ្យ​ទៅវិញ។

លោក សុខ ឥសាន បានបង្ហាញសេចក្តីអាណិតអាសូរបងប្អូនខ្មែរក្រៅស្រុក​ ដោយបានបញ្ជាក់ថា បើនៅតែផ្កាប់មុខដូច្នេះទៀត​ ទោះឥសីពូកែយ៉ាងណា​ ក៏មិនអាចប្រោសបានដែរ​ មានតែទុកឲ្យតាមដំណើរទៅ​តែប៉ុណ្ណោះ​ ៕

អត្ថបទទាក់ទង