ខ្មែរប៉ុស្ដិ៍ Close

អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំ​ណាច​ ពោល​ចំ​អកថា « តើ​អ្នក​ណា​ភិត​ភ័យ​?»

ដោយ៖ ដួង និមល ​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 49
អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំ​ណាច​ ពោល​ចំ​អកថា « តើ​អ្នក​ណា​ភិត​ភ័យ​?» អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំ​ណាច​ ពោល​ចំ​អកថា « តើ​អ្នក​ណា​ភិត​ភ័យ​?»

តើ​អ្នក​ណា​ភិត​ភ័យ?​ គឺ​ជា​ពាក្យ​ចំ​អក​មួយ​ថ្មី​ទៀតរបស់​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលការ​លើកឡើង​បែប​នេះ សម្រាប់ឱ្យ​ពលរដ្ឋ​ពិចារណា​អំពី​ការ​ភិត​ភ័យ​របស់អ្នក​​នយោបាយ​២ដែលមាន​ចរិត​លក្ខណៈផ្សេង​គ្នា​។

លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨នេះ បាន​សរសេរ និង​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​តេឡេក្រាម​ថា៖


បច្ចុប្បន្ននេះ មានអ្នកនយោបាយ និងក្រុមឧទ្ទាម ភិតភ័យរៀងៗ ខ្លួន តែការភិតភ័យនេះ មានលក្ខណៈខុសប្លែកពីគ្នា ?
១- ខាងគណបក្សកាន់អំណាច៖
– ភិតភ័យខ្លាចបាត់បង់សន្តិភាព ស្ថិរភាពនយោបាយ និងខ្លាចជីវភាពរស់នៅរបស់ប្រជាជនត្រូវធ្លាក់ចុះ ។
– ភិតភ័យខ្លាចបាត់បង់ទឹកដី បានជាខិតខំបោះបង្គោលព្រំដែន ឲ្យច្បាស់លាស់ ។
– ភិតភ័យខ្លាចខូចខាតសមិទ្ធផលសង្គមជាតិ ដោយសារការព្យាយាមបំផ្លិចបំផ្លាញរបស់ពួកឧទ្ទាមក្រៅច្បាប់ដែលញុះញង់ប្រជាជនឲ្យបង្ករចលាចលក្នុងសង្គម ។
– ភិតភ័យខ្លាចកម្មករនិយោជិតបាត់បង់ការងារដោយសារពួកឧទ្ទាមក្រៅច្បាប់ បំភិតបំភ័យវិនិយោគិនរត់ចោលរោងចក្រ ។
– ព្រួយបារម្ភខ្លាចការអភិវឌ្ឈន៏ប្រទេសដំណេីរការយឺតយ៉ាវ ដោយសារជួបឧបសគ្គមកពីពួកឧទ្ទាមក្រៅច្បាប់ធ្វេីសកម្មភាពរារាំង និងញុះញង់ឲ្យបរទេសមួយចំនួនរិតត្បិតការនាំទំនិញខ្មែរចូលស្រុកគេ និងទប់ទល់មិនឲ្យវិនិយោគិនចូលស្រុកខ្មែរ ។
២- ខាងពួកប្រឆាំង៖
– ភ័យខ្លាចមិនបានចូលរួមការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនាថ្ងៃ២៩ កក្កដា ១៨ នេះ ។
– ភិតភ័យខ្លាចបរទេសមិនជួយបំផ្លាញជាតិខ្មែរ តាមសំណេីររបស់ពួកគេ ។
– ភិតភ័យខ្លាចមិនបានជួបចរចាជាមួយប្រមុខរាជរដ្ឋាភិបាល ដេីម្បីរបស់ដែលគេហៅថាមានដំណោះស្រាយបញ្ហានយោបាយនៅកម្ព្ឋចា ។
– ភិតភ័យខ្លាចប្រជាជននិងកងទ័ពមិនធ្វេីតាមការញុះញង់របស់ខ្លួន ក្នុងការចង់ឲ្យប្រឆាំងរាជរដ្ឋាភិបាលស្រប ច្បាប់ ។
– ខ្លាចមិនបានធ្វេីខ្ញុំកញ្ជះនិងអាយ៉ងបរទេសប្រឆាំងប្រទេសជាតិឯង ។
– ភិតភ័យខ្លាចបោកប្រាស់គេលែងបាន ដោយសារគេដឹងក្រយៅខូចរបស់ខ្លួន ។
ដោយសារការភ័យខ្លាចយ៉ាងនេះហេីយ បានជាពួកឧទ្ទាមក្រៅច្បាប់នេះកំពុងឆ្លេឆ្លារខ្លាំងណាស់ ក្នុងការរត់ទៅលុតក្រាបបរទេសឲ្យជួយខ្លួន ។

អត្ថបទទាក់ទង