ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លោក ង្វៀន ហ៊្វូជុង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong ) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំមុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងអំឡុងពេលទស្សនកិច្ច លោក ង្វៀន ហ៊្វូជុង នឹងចូលគាល់ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្ដេចព្រះមហាក្សត្រ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៖

អត្ថបទទាក់ទង