ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មិនរត់យករួចខ្លួនចោលប្រពន្ធកូន មិនរត់ចោលប្រជាជនកម្ពុជាដ៏កំសត់នេះទេ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 49
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មិនរត់យករួចខ្លួនចោលប្រពន្ធកូន មិនរត់ចោលប្រជាជនកម្ពុជាដ៏កំសត់នេះទេ! លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មិនរត់យករួចខ្លួនចោលប្រពន្ធកូន មិនរត់ចោលប្រជាជនកម្ពុជាដ៏កំសត់នេះទេ!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកថា ក្នុងអតីតកាលលោកក៏ធ្លាប់បានភៀសខ្លួនទៅក្រៅប្រទេសក្នុងមួយរយៈកាលខ្លីដើម្បីកសាងកម្លាំងប្រដាប់អាវុធវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដោយលោកមានជម្រើសច្រើនណាស់ អាចទៅរស់នៅប្រទេសទី៣ ដូចជាបារាំង អូស្រ្តាលី កាណាដា ដែលពេលនោះមានការរៀបចំឱ្យលោកទៅនៅប្រទេសទាំងនោះ។

លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនសុខចិត្តទៅនោះទេ គឺលោកត្រូវត្រឡប់ចូលស្រុកវិញ លោកមិនរត់យករួចខ្លួនចោលប្រពន្ធកូន មិនរត់ចោលប្រជាជនកម្ពុជាដ៏កំសត់នោះទេ ហើយលោកត្រូវធ្វើសកម្មភាពតស៊ូតាំងពីវ័យមិនទាន់គ្រប់២៥ឆ្នាំផង ដោយចាកចេញពីប្រទេសទាំងទឹកភ្នែករាប់លានតំណក់ក្នុងពេលដែលប្រពន្ធមានផ្ទៃពោះ ប្រជាជនកំពុងទទួលរងនូវការឈឺចាប់ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកបន្ថែមថា កាលពីឆ្នាំ១៩៨៩ បន្ទាប់ពីកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា គឺកម្ពុជាបន្តនៅមានសង្រ្គាមស៊ីវិលជាមួយកងទ័ពត្រីភាគីដែលគាំទ្រដោយបរទេស ប៉ុន្តែនៅតែមិនអាចផ្តួលរំលំរូបលោកបានឡើយ ហើយលោកក៏មិនដែលរត់ចោលប្រជាជន គឺលោកនៅតែមានវត្តមាននៅខ្សែត្រៀមជួរមុខជានិច្ច៕

អត្ថបទទាក់ទង