ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមិនបណ្តោយឱ្យកុមារណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធអប់រំនោះទេ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 139
សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមិនបណ្តោយឱ្យកុមារណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធអប់រំនោះទេ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមិនបណ្តោយឱ្យកុមារណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធអប់រំនោះទេ

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់រដ្ឋមន្ត្រីក្រសួងអប់រំ គិតគូរពិចារណាទៅលើបញ្ហាកុមារ និងយុវជន ដែលត្រូវធ្វើចំណាកស្រុក ដោយយោងទៅលើទិន្នន័យនៃការសិក្សា និងការស្រាវជ្រាវ បានបង្ហាញថា អ្នកចំណាកស្រុក មានកម្មករមួយចំនួនដែលមករកការងារធ្វើនៅទីក្រុងភ្នំពេញ បាននាំទាំងប្រពន្ធ កូន មកជាមួយ នេះបញ្ហាត្រូវដោះស្រាយដូចម្តេច! ដើម្បីឱ្យកូនបានរៀនសូត្រ ត្រូវរកវិធីដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពីធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍អាចដោះស្រាយបាន ដោយចុះសិក្សានៅតាមបណ្តាតំបន់មានការដ្ឋាន សំណង់ទាំងឡាយ ហើយបើមានសាលារៀនក្បែរៗនោះ ត្រូវជំរុញឱ្យក្មេងបានចូលរៀន ហើយបើឳពុកម្តាយផ្លាស់ប្តូរការងារទៅកន្លែងផ្សេង ត្រូវផ្ទេរឈ្មោះកូនទៅទៅកន្លែងផ្សេងតាមទៀត ដើម្បីឱ្យក្មេងបានបន្តការសិក្សារៀនសូត្រ។ នេះជាការគិតដោះស្រាយបឋមទេ បើមិនធ្វើដូច្នេះទេ តើកុមារបានទទួលចំណេះដឹងទេ នេះអនុសាសន៍មិនត្រឹមតែផ្តល់ឱ្យគិតទេ គឺឱ្យធ្វើតែម្តង ពីព្រោះនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ឱ្យគិតផង និងឱ្យធ្វើ ហើយក៏ជាបទបញ្ជាដែលត្រូវអនុវត្តភ្លាមៗផងដែរ៕

អត្ថបទទាក់ទង