ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ស ខេង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ​នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ​នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ​នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងបំពេញបេសកកម្មអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនូវការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ ព្រមទាំងដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែនផងដែរ។

ក្នុងដំណើរអញ្ជើញជួបសំណេះសំណាលសាក់សួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានឧបត្ថម្ភថវិកា សម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់រដ្ឋបាលស្រុក និងអង្គភាពនានា នៅក្នុងខេត្តបន្ទាយមានជ័យមានដូចខាងក្រោម៖
ទី១-ឧបត្ថភម្ភជូនរដ្ឋបាល ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ក្នុងមួយស្រុក-ក្រុង ទទួលបាន៖ ថវិកាចំនួន ២.០០០.០០០៛ និងអង្ករ១តោន មី៤កេសធំ និងសាប៊ូ៥០០ដុំ។

ទី២-ឧបត្ថភម្ភជូនវរៈនរបាលព្រំដែនគោកលេខ ៨១៥, លេខ៩១១, លេខ៨៩១ និងលេខ៨០៧ ក្នុងមួយវរ:ទទួលបាន៖ថវិកាចំនួន២.០០០.០០០៛ អង្ករ២តោន មី៤កេសធំ និងសាប៊ូ៥០០ដុំ។

ទី៣-ឧបត្ថម្ភជូនយោធាវរៈ ការពារព្រំដែនលេខ ៥០៣ ទទួលបាន៖ថវិកាចំនួន២.០០០.០០០៛ អង្ករ២តោន មី៤កេសធំ និងសាប៊ូ៥០០ដុំ។

ទី៤-ឧត្ថម្ភបជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលបាន ៖ ថវិកាចំនួន២.០០០.០០០៛ អង្ករ២តោន មី៤កេសធំ និងសាប៊ូ៥០០ដុំ។

ទី៥-ឧបត្ថម្ភ ភូមិភាគទិសជួរមុខ ខេត្ត បន្ទាយមានជ័យ ទទួលបាន ៖ ថវិកាចំនួន២.០០០.០០០៛ អង្ករ២តោន មី៤កេសធំ និងសាប៊ូ៥០០ដុំ។

ទី៦-ឧបត្ថភម្ភជូនប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ ទទួលបាន ៖ ថវិកាចំនួន២.០០០.០០០៛ អង្ករ២តោន មី៤កេសធំ និងសាប៊ូ៥០០ដុំ។

ទី៧-ឧបត្ថម្ភជូនការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា -ថៃ ទទួល បាន ៖ ថវិកាចំនួន ២.០០០.០០០៛ និងអង្ករ១តោន មី៤កេសធំ និងសាប៊ូ៥០០ដុំ។

ទី៨-ឧបត្ថម្ភជូនកងពលតូចថ្មេីជេីងលេខ ៥១ ៖ ថវិកាចំនួន ២.០០០.០០០៛ និងអង្ករ១តោន មី៤កេសធំ និងសាប៊ូ៥០០ដុំ។

និងទី៩-ឧបត្ថម្ភម៉ាស់ជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យ ចំនួន៥.០០០ម៉ាស់ ៕

អត្ថបទទាក់ទង