ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​លេីកឡេីងថា​ កម្ពុជា​មាន​កំណើនសេដ្ឋកិច្ចលេចធ្លោនៅក្នុងពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​លេីកឡេីងថា​ កម្ពុជា​មាន​កំណើនសេដ្ឋកិច្ចលេចធ្លោនៅក្នុងពិភពលោក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​លេីកឡេីងថា​ កម្ពុជា​មាន​កំណើនសេដ្ឋកិច្ចលេចធ្លោនៅក្នុងពិភពលោក

លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជា នឹងមានការរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត ព្រមទាំងមានការគាំទ្រពីប្រជាជនកម្ពុជាកាន់តែមានសន្ទុះខ្លាំងបន្ថែមទៀត។

លោកបានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាមាន៧% ដែលជាកំណើនដ៏លេចធ្លោមួយ នៅក្នុងពិភពលោក។ លោកបានលើកឡើងដូចនេះក្នុងឱកាសដែលលោកអញ្ជើញចូលជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងចិន មានទំនាក់ទំនងគ្នាល្អណាស់តាមបែបប្រពៃណី ក៏ដូចជាការទូត។ ប្រជាជនប្រទេសទាំងពីរមានទំនុកចិត្តគ្នាល្អណាស់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ថែមទាំងមានការរីកចម្រើនដ៏ខ្លាំងទៀតផង។ លោកបានបន្តថា បើទោះបីទើបតែចាប់ផ្តើមការងារក្នុងរយៈពេល ២ខែតែប៉ុណ្ណោះ ក៏ប៉ុន្តែលោក មានការពេញចិត្ត និងបានចូលរួមនៅក្នុងកម្មវិធីសំខាន់ៗដូចជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ការចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ ក៏ដូចជាចូលរួមខួបលើកទី២០ នៃការបង្កើតកងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ និងកិច្ចប្រជុំផ្សេងៗទៀត។

ឯកអគ្គរដ្ឋទូតចិន ក៏បានលើកសសើរកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំធំៗទទួលបានជោគជ័យ ដូចជា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ និងកិច្ចប្រជុំ នៃការបើកប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅខេត្តសៀមរាបនាពេលថ្មីៗកន្លងទៅនេះ៕