ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យបក្សកាន់អំណាច ហៅ Mogherini និង Malmström ថាជាជនឆ្វេងនិយមអឺរ៉ុប ដែលកំពុងឃុបឃិតប្រឆាំងប្រជាជនក្រីក្រនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 40
អ្នកនាំពាក្យបក្សកាន់អំណាច ហៅ Mogherini និង Malmström ថាជាជនឆ្វេងនិយមអឺរ៉ុប ដែលកំពុងឃុបឃិតប្រឆាំងប្រជាជនក្រីក្រនៅកម្ពុជា អ្នកនាំពាក្យបក្សកាន់អំណាច ហៅ Mogherini និង Malmström ថាជាជនឆ្វេងនិយមអឺរ៉ុប ដែលកំពុងឃុបឃិតប្រឆាំងប្រជាជនក្រីក្រនៅកម្ពុជា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានហៅ លោកស្រី Federica Mogherini ប្រធានផ្នែកគោលនយោបាយការបរទេស នៃសហភាពអឺរ៉ុប និង លោកស្រី Cecilia Malmström ប្រធានគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុបថា ជាជនឆ្វេងនិយមអឺរ៉ុប ដែលកំពុងឃុបឃិតប្រឆាំងប្រជាជនក្រីក្រនៅកម្ពុជា។ ការរិះគន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទៅលើមន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបនេះបានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA)។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគាត់ទាំងពីរនេះគឺមិនបានយកការពិតកម្ពុជា ទៅពិភាក្សា ដូចការសន្យាថា យើងនឹងបើកនូវកម្មវិធីពិភាក្សាគ្នា ដែលជាកិច្ចសន្ទនារវាងកម្ពុជា និង អឺរ៉ុបទេ តែគាត់បែរជាយកអាហ្នឹង (EBA) ទៅធ្វើជារបៀបវារៈ ដើម្បីឱ្យគាត់បានជាប់ឆ្នោតកាន់តំណែងឡើងវិញ ដូច្នេះហើយគាត់បង្វែរករណីអឺរ៉ុបកំពុងបែកបាក់នោះ ដោយយកកម្ពុជា ដើម្បីលើកខ្លួនគាត់ឱ្យល្បី ដូច្នេះមិនមែនពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រជាជនអឺរ៉ុប និងប្រជាជនកម្ពុជានោះទេ រឿង EBA នេះគឺជារឿងបុគ្គលខ្លួនគាត់តែម្តង»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សួស យ៉ារ៉ា ក៏បានអំពាវនាវឱ្យ សហគមន៍អឺរ៉ុបត្រូវគិតឡើងវិញអំពីការដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង