ខ្មែរប៉ុស្ដិ៍ Close

វត្តមានរបស់គណបក្សប្រជាជនកម្ពុជាដែលមានកំណើតតាំងពីថ្ងៃ២៨ មិថុនា ឆ្នាំ១៩៥១ មកទល់បច្ចុប្បន្ន គឺមកពីការប្រកាន់ខ្ជាប់ស្មារតី សាមគ្គីភាពផ្ទៃក្នុង និងសាមគ្គីភាពជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 18
វត្តមានរបស់គណបក្សប្រជាជនកម្ពុជាដែលមានកំណើតតាំងពីថ្ងៃ២៨ មិថុនា ឆ្នាំ១៩៥១ មកទល់បច្ចុប្បន្ន គឺមកពីការប្រកាន់ខ្ជាប់ស្មារតី សាមគ្គីភាពផ្ទៃក្នុង និងសាមគ្គីភាពជាតិ វត្តមានរបស់គណបក្សប្រជាជនកម្ពុជាដែលមានកំណើតតាំងពីថ្ងៃ២៨ មិថុនា ឆ្នាំ១៩៥១ មកទល់បច្ចុប្បន្ន គឺមកពីការប្រកាន់ខ្ជាប់ស្មារតី សាមគ្គីភាពផ្ទៃក្នុង និងសាមគ្គីភាពជាតិ

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះ ផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការដោយបានរំលឹកអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីខ្លះ? ទាក់ទងនឹងថ្ងៃ២ធ្នូ និងបកស្រាយពន្យល់ដល់បងប្អូនជនរួមជាតិ ឱ្យបានយល់ច្បាស់ពីពាក្យថា សាមគ្គីភាព ដោយលោកបានបង្កត់ធ្ងន់ថា ពាក្យថា សាមគ្គីភាពមិនមែនមានន័យត្រឹមរូបថត មួយសន្លឹកកាន់ដៃគ្នានោះ ទេ! សាមគ្គីគឺសប្បាយពេលឃើញគ្នាបានសុខ និងរួមទុក្ខជាមួយគ្នាក្នុងគ្រា លំបាកជាក់ស្តែង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះគឺអស់រយៈពេល ៣១ឆ្នាំកន្លងផុតទៅហើយដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោកបានជួបគ្នាជាលើកទីមួយនៅហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) ប្រទេសបារាំង ដើម្បីចាប់ផ្តើមកិច្ចចចារបង្រួមបង្រួមជាតិ ជាផ្លូវការ។ លោកជាអ្នកជ្រើសរើសថ្ងៃទី ២ ខែធ្នូនេះព្រោះវាក៏ជាថ្ងៃដែល ក្រុមចលនារបស់លោក ហេង សំរិន លោក ជា ស៊ីម ថ្នាក់ដឹកនាំផ្សេងទៀត និងរូបលោកផ្ទាល់បានរួមគ្នាប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨ ដែលគិតមកដល់ថ្ងៃនេះគឺចំ៤០ឆ្នាំគត់តែម្តង។ នៅ ត្រង់នេះអ្នកប្រឆាំងនឹងគណបក្សប្រជាជន ពិតជាមិនដែលស្វែងយល់ទេ ហើយបើទោះជាដឹងក៏ធ្វើមិនយល់ដែរត្រង់អត្ថន័យនៃការបង្រួបបង្រួមជាតិ សង្គ្រោះជាតិ និងសាមគ្គីភាព។ ពាក្យទាំង៣នេះមានអត្ថន័យជ្រាលជ្រៅ ណាស់ ដែលសូម្បីតែវចនានុក្រមក៏មិនអាចបង្ហាញអស់ដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់និងចង់បកស្រាយ ពីពាក្យថា «សាមគ្គីភាព»ដោយលោកបានបន្តថា ចំពោះការសង្គ្រោះជាតិ ក្មួយៗ ចៅៗ ជនរួមជាតិធ្លាប់មើលកម្រងឯកសារ «ដំណើរឆ្ពោះទៅការ សង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត »រួចហើយ។ ឯពាក្យបង្រួបបង្រួមជាតិ លោកនឹងលើកមកពន្យល់ពេលក្រោយ។ លោកបានបន្ថែមថា ពាក្យថា សាមគ្គីភាព ក្នុងវចនានុក្រម មិនបានប្រាប់ទេថាត្រូវធ្វើយ៉ាងណា ទើបអាចបង្កើតសាមគ្គីភាព ថែរក្សាសាមគ្គីភាពឱ្យនៅគង់វង្សស្ថិតស្ថេរនោះទេ។ វត្តមានរបស់គណបក្សប្រជាជនកម្ពុជាដែលមានកំណើតតាំងពីថ្ងៃ២៨ មិថុនា ឆ្នាំ១៩៥១ មកទល់បច្ចុប្បន្ន គឺមកពីការប្រកាន់ខ្ជាប់ស្មារតី សាមគ្គីភាពផ្ទៃក្នុង និងសាមគ្គីភាពជាតិនេះឯង។

ជាក់ស្ដែងនៅពេលយើងបង្កើតចលនាដើម្បីរំដោះប្រជាជន និងប្រទេស ជាតិពីរបបប៉ុលពត យើងបានបន្តស្មារតីសាមគ្គីភាព ដោយប្រមូលផ្ដុំយុទ្ធជន ស្នេហាជាតិពីគ្រប់ទិសទីពួតដៃគ្នាប្រយុទ្ធដើម្បីសង្រ្គោះប្រទេសជាតិ និងប្រជាជនចេញពីរបបអាវខ្មៅ។ ក្មួយៗ ចៅៗ ដែលបានរៀនសូត្រ សុទ្ធតែដឹងហើយថាត្រូវចេះសាមគ្គីគ្នា។ ហើយម្នាក់ៗសុទ្ធតែសច្ចាក្នុងចិត្ត ថាសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ តែការសច្ចា និងសន្យានៅនឹងមាត់ ពេលដែលយើងមានហូបឆ្អែត ពាក់ក្រវ៉ាត់កអាវធំក្នុងម៉ាស៊ីនត្រជាក់ មានន័យដូចគ្នាឬទេនៅពេលដែលអាសន្នអន់ក្រមកដល់?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សាមគ្គីភាពត្រូវ ការការលះបង់ និងចែករំលែក។ ក្មួយៗ ចៅៗ សាកពិចារណាដាក់អារម្មណ៍ មើលថា បើក្មួយៗ ចៅៗ កំពុងស្រេកទឹកខ្លាំង ហើយនៅជុំវិញគ្មានប្រភព ទឹកទាល់តែសោះក្រៅពីទឹកក្នុងបំពង់ទឹកផ្ទាល់ខ្លួនរបស់ក្មួយ តែមិត្តភក្ដិក្មួយ ផ្សេងៗទៀតដែលក្មួយសន្យា និងសច្ចាថាសាមគ្គីជាមួយគ្នាស្រេកទឹក ដូចក្មួយគ្រាន់តែគ្នាគ្មានសល់ទឹកក្នុងបំពង់សោះ តើក្មួយនឹងធ្វើយ៉ាងណា នៅពេលដែលសាមគ្គីភាព និងប្រយោជន៍ខ្លួនផ្ទាល់ត្រូវប្រឆាំងគ្នា? ត្រង់នេះ មានតែស្ថានភាពជាក់ស្តែងទេទើបយើងអាចស្វែងយល់ពីមិត្តយើង ឬជា ពិសេសទៀតនោះ ពីខ្លួនឯងផ្ទាល់តែម្តង។ នេះគ្រាន់តែឧទាហរណ៍រឿងស្រេកទឹកប៉ុណ្ណោះ!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកបន្តថា កាលនៅក្នុងសម័យ សង្គ្រាមវិញ លោកនិងបងប្អូនយុទ្ធមិត្តក្នុងគណបក្សប្រជាជនបានឆ្លងកាត់ លើសនេះច្រើនណាស់។ ពេលខ្លះពួកយើងប្តូរជីវិតដើម្បីសង្គ្រោះមិត្តយើង ដែលត្រូវរបួស ពេលខ្លះទៀតយើងប្តូរជីវិតដើម្បី រំដោះយកសាក សពយុទ្ធមិត្តយើងពីសត្រូវមកទៀតផង។ ត្រង់នេះហើយដែលគណបក្ស ប្រជាជន មិនប្រេះស្រាំបែកបាក់សាមគ្គី។ សាមគ្គីមិនមែនមានន័យ ត្រឹមរូបថតមួយសន្លឹកកាន់ដៃគ្នានោះទេ! សាមគ្គីគឺសប្បាយពេល ឃើញគ្នាបានសុខ និងរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាកជាក់ស្តែង។ សាមគ្គីតម្រូវឱ្យចេះចែករំលែករបស់កម្រជាមួយគ្នា មិនមែនចែករំលែក តែរបស់សំបូរហូរហៀនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសរំលេចថា សាមគ្គីជាតិតម្រូវ ឱ្យមានការអត់ឱនឱ្យគ្នា។ តើក្មួយៗ ចៅៗ ដែលធ្លាប់ឱ្យអ្នកដែលធ្វើខុស ហើយសុំទោសខ្លួនឬទេ? នៅក្នុងចំណោមអ្នកដឹកនាំកម្ពុជាតាំងពីសម័យ បូរាណមក លោកប្រហែលជាអ្នកដឹកនាំតែមួយគត់ដែល មានការអត់ឱនឱ្យ ច្រើនជាងគេ។ លោកបានបន្តថា អ្នកក្បត់ជាតិក្នុងសម័យមុន មានតែសេចក្តី ស្លាប់ប៉ុណ្ណោះ ប៉ុន្ដែលោកវិញ មានតែលើកលែងទោស ដល់អ្នកដែល ដឹងកំហុស។ ខ្លះម្តង ខ្លះរហូតដល់ទៅពីរដង។ ប៉ុន្តែមិនអាចមានលើក ទី៣ឡើយ។ លោកក៏សង្ឃឹមថាក្មួយៗ ចៅៗ ជនរួមជាតិយើងចេះចែកដាច់ ពីការអត់ឱនដើម្បីសាមគ្គីភាពជាតិ និងការត្រូវគេបោកដដែលៗ។ ត្រង់នេះក៏យើងត្រូវចេះរកផ្លូវកណ្ដាលមួយដែរ៕

អត្ថបទទាក់ទង