ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមានសន្តិភាព គឺបងប្អូនប្រជាពលរដ្ឋខ្មែរមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
កម្ពុជាមានសន្តិភាព គឺបងប្អូនប្រជាពលរដ្ឋខ្មែរមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស កម្ពុជាមានសន្តិភាព គឺបងប្អូនប្រជាពលរដ្ឋខ្មែរមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស

នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាសព្វថ្ងៃមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរឡើង មានមធ្យោបាយធ្វើដំណើរគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរកាន់តែងាយស្រួលដែលផ្តល់ឱកាសឱ្យពលរដ្ឋបានធ្វើដំណើរទេសចរណ៍កម្សាន្តទៅគ្រប់ទីកន្លែងដោយគ្មានការភ័យព្រួយ។ លោកបានបន្តថា ដោយសារកត្តាសុខសន្តិភាពទើបធ្វើឱ្យកម្ពុជាមានឱកាសធ្វើដំណើរកំសាន្តយ៉ាងសប្បាយរីករាយគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស។

លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «នៅក្នុងថ្ងៃចូលឆ្នាំចិន យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ។ ក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ ចរាចរណ៍ក៏មិនសូវស្ទះ គឺដោយសារបងប្អូនចេញទៅជួបជុំក្រុមគ្រួសារ និងកំសាន្តសប្បាយនៅតាមបណ្តាខេត្ត និងចេញក្រៅប្រទេស។សព្វថ្ងៃនេះ មធ្យោបាយធ្វើដំណើរមានគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល រីឯសុវត្ថិភាព សន្តិសុខគឺធានាបានល្អនៅគ្រប់ទីកន្លែង ដែលកាន់តែផ្តល់ឱកាសអោយពលរដ្ឋ និងទេសចរទៅកំសាន្តសប្បាយដោយគ្មានការភ័យព្រួយ។ មានសន្តិភាព គឺមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងបើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់ខ្ពស់ដល់គ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងគ្នានៅលើស្ពាន ឬលើផ្លូវកោងតូចចង្អៀត ឬមានឡានសណ្តោងធំៗ ចៀសវាងគ្រោះថ្នាក់ដោយចៃដន្យណាមួយ ដែលធ្វើឱ្យយើងសោកស្តាយអស់មួយជីវិតជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។
លោកក៏បានជូនពរដល់បងប្អូនប្រជាជនកម្ពុជាជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទង