ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពីប្រទេសមួយដែលធ្លាប់ត្រូវបានគេស្គាល់ថាជាវាលពិឃាដ កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពីប្រទេសមួយដែលធ្លាប់ត្រូវបានគេស្គាល់ថាជាវាលពិឃាដ កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអាគ្នេយ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពីប្រទេសមួយដែលធ្លាប់ត្រូវបានគេស្គាល់ថាជាវាលពិឃាដ កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអាគ្នេយ៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពីប្រទេសមួយដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាវាលពិឃាដ ជាតំបន់អសន្តិសុខដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសមានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញ និងបានក្លាយជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសនាំចេញស្បៀងអាហារ មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលំអសូចនាករសង្គមនានា និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក។

លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប ដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ក្នុងរង្វង់ជាង ៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមក ព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង