ខ្មែរប៉ុស្ដិ៍ Close

លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងពីវាសនាអាក្រក់របស់លោក សម រង្ស៊ី ក្នុងករណីដែលគាត់វិលត្រឡប់មកកម្ពុជាវិញមែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 32
លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងពីវាសនាអាក្រក់របស់លោក សម រង្ស៊ី ក្នុងករណីដែលគាត់វិលត្រឡប់មកកម្ពុជាវិញមែន លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងពីវាសនាអាក្រក់របស់លោក សម រង្ស៊ី ក្នុងករណីដែលគាត់វិលត្រឡប់មកកម្ពុជាវិញមែន

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោកបណ្ឌិត ឡៅ ម៉ុងហៃ មនុស្សជំនិតរបស់លោក កឹម សុខា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយបានគូសវាសផ្លូវឱ្យលោក សម រង្ស៊ី ក្នុងប្រផ្នូលអាក្រក់ ស្ថិតនៅជើងលេខ ត្រូវបានគេចាប់ដាក់គុក ឬបាញ់សម្លាប់ចោល ក្នុងករណីដែលលោកវិលត្រឡប់មកកម្ពុជាវិញមែន។

ខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ បានឱ្យដឹងថា «សម រង្ស៊ី ត្រឡប់មកខ្មែរលើកនេះ (បើត្រឡប់មកមែន) អាចមានវាសនាខុសពីកាលត្រឡប់មកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ តែអាចមានវាសនាដូចតទៅ៖
១- ត្រូវបានចាប់ខ្លួនដាក់គុក ដូច កឹម សុខា
២- ត្រូវបានវ៉ៃបែកក្បាល ដូច ខៀវ សំផន ឆ្នាំ១៩៩១
៣- ត្រូវបានសម្លាប់ដូចសមាជិកព្រឹទ្ធសភាហ្វីលីពីនឈ្មោះ អាគីណូ – Aquino – ដែលប្រឆាំងប្រធានាធិបតីផ្ដាច់ការឈ្មោះ ម៉ារកុស – Marcos – ហើយដែលត្រូវបានបាញ់សម្លាប់នៅពេលចុះពីយន្តហោះពេលត្រឡប់ចូលប្រទេសវិញនៅឆ្នាំ១៩៨៣»។

គួរបញ្ជាក់ផងដែរថា ទណ្ឌិត សម រង្ស៊ី កំពុងស្ថិតនៅក្រោមសាលដីកាស្ថាពរបង្គាប់ឱ្យចាប់ខ្លួនដែលជាប់ទោសពីបទបរិហាកេរ្តិ៍ និងបទញុះញង់ឱ្យមានបទឧក្រិដ្ឋ និងការរើសអើងជាតិសាសន៍ ហើយក្នុងពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានលើកឡើងថា លោកចាំតែអនុវត្តច្បាប់តាមសាលដីកាតែប៉ុណ្ណោះក្នុងករណីលោកសម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ៕

អត្ថបទទាក់ទង