ខ្មែរប៉ុស្ដិ៍ Close

ឧក្រិដ្ឋជន សម រង្ស៊ី ត្រូវបានអាជ្ញាធរថៃប្រកាសមិនឱ្យចូលស្រុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 80
ឧក្រិដ្ឋជន សម រង្ស៊ី ត្រូវបានអាជ្ញាធរថៃប្រកាសមិនឱ្យចូលស្រុក ឧក្រិដ្ឋជន សម រង្ស៊ី ត្រូវបានអាជ្ញាធរថៃប្រកាសមិនឱ្យចូលស្រុក

ថ្មីៗនេះឧក្រិដ្ឋជន សម រង្ស៊ី ដែលស្ពាយទោសជាប់ខ្លួនជាច្រើនបាននិយាយថា នឹងចូលមកប្រទេសកម្ពុជាតាមរយៈប្រទេសថៃ ពេលនេះហាក់ត្រូវមួយដំបងចំក្បាល ក្រោយពេលដែលអគ្គស្នងការរងតម្រួត(ប៉ូលីស)ថៃ ព្រមានមិនផ្តល់ទិដ្ឋាការ។
បើយើងគ្រាន់តែស្តាប់ព័ត៌មានដោយមិនវិភាគ យើងអាចនឹងគិតថាវាគ្រាន់តែជាព័ត៌មានធម្មតា ប៉ុន្តែបើយើងគិតឱ្យជ្រៅបន្តិចយើងនឹងអាចដឹងពីន័យបង្កប់នៅក្នុងព័ត៌មាននេះជាមិនខាន៖

១. អគ្គស្នងការរងតម្រួត(ប៉ូលីស)ថៃ និយាយមិនមែនតាមការគិតរបស់ខ្លួនឡើយ ហើយវាក៏មិនមែនជារឿងតូចតាចដែរ ព្រោះវាជាបញ្ហាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ហេតុដូចនេះហើយការបញ្ចេញព័ត៌មានទាំងនេះ គឺធ្វើតាមការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលថៃ។

២. ការថ្លែងរបស់អគ្គស្នងការរងតម្រួត(ប៉ូលីស)ថៃនេះ មិនមែនជាភាសារគួរសម ក្នុងពិធីជំនួបរវាងកម្ពុជា-ថៃ ទេ ប៉ុន្តែជាការប្រកាសដោយឆន្ទៈយ៉ាងម៉ឹងម៉ាត់ក្នុងនាមរាជ
រដ្ឋាភិបាលថៃដែលទទួលស្គាល់ និងឱ្យតម្លៃភាពស្របច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន។
ក្រៅពីចំណុចខាងលើ គេត្រូវដឹងថាប្រជាពលរដ្ឋថៃគោរពស្រឡាញ់ព្រះមហាក្សត្រ ដូចកម្ពុជាដែរ នោះក៏ជាហេតុផលមួយដែលថៃទទួលយកមិនបានទាល់តែសោះនូវការប្រកាសរបស់ឧក្រិដ្ឋជន សម រង្ស៊ីដែលមើលងាយ មើលថោកប្រមាថអង្គព្រះមហាក្សត្រ និងមានបំណងប្តូររបបរាជានិយមនៅកម្ពុជា។

ចំណុចសំខាន់មួយទៀតនោះគឺ ថៃ នឹងរងផលប៉ះពាល់ច្រើនបើសម រង្ស៊ីចូលស្រុកថៃ ព្រោះ សម រង្ស៊ី ខ្លួនឯងនេះ បាននិយាយថានឹងប្រមូលពលករកម្ពុជានៅប្រទេសថៃឱ្យមកកម្ពុជាធ្វើការបះបោរ។ បញ្ហនេះហើយ ដែលធ្វើឱ្យថៃត្រូវតែប្រកាសបែបនេះដើម្បី បង្ការកុំឱ្យមានហានិភ័យណាមួយកើតឡើងបានឡើយ ព្រោះប្រទេសថៃកំពុងខ្វះកម្លាំងពលកម្ម បើសិនសម រង្ស៊ី ប្រមូលអ្នកគាំទ្រខ្លួនឱ្យចាកចេញពីប្រទេសថៃ ទោះក្នុងចំនួនណាក៏ដោយ វិស័យមួយចំនួននឹងជួបវិបត្តិ ដូចជា កសិកម្ម នេសាត អាជីវករក្នុងផ្សារ ឧស្សារហកម្ម..ល.. នឹងបាត់មនុស្សធ្វើការដោយមិនកំណត់ពេលវេលា។

សរុបជារួម ការព្រមានរបស់ថៃថានឹងមិនផ្តល់ទិដ្ឋាការឱ្យឧក្រិដ្ឋជន សម រង្ស៊ី គឺជាការប្រាប់ទៅសម រង្ស៊ី នឹងបក្ខពួកថា អ្នកអាចធ្វើអ្វីក៏ធ្វើទៅ តែកុំធ្វើនៅប្រទេសថៃ ហើយថៃនឹងចាត់វិធានផ្លូវច្បាប់ប្រឆាំងឧក្រិដ្ឋជន សម រង្ស៊ី ប្រឆាំងនឹងអំពើទាំងឡាយណាដែលធ្វើឱ្យគេខាតបង់ប្រយោជន៍បង្ករចលចលក្នុងប្រទេសរបស់គេ។
យ៉ាងណាមិញ ក្រៅពីដើម្បីរក្សាទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ថៃក៏ធ្វើដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនផង និងក៏ដើម្បីលើកតម្កើងរាជបាល័ង្ករបស់ខ្លួនដែរព្រោះបើរាជានិយមនៅកម្ពុជារង្គោះរង្គើរ នោះនៅថៃក៏មិនស្ងប់សុខដែរព្រោះវានឹងក្លាយជាមេរៀនសម្រាប់ជនជាតិថៃមួយក្រុមតូចដកបទពិសោធន៍ និងយកគម្រូតាម។

អត្ថបទទាក់ទង