ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ប្រកាសមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី មកស្រែកដូរមិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1325
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ប្រកាសមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី មកស្រែកដូរមិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេរដ្ឋមន្ត្រីការពារជាតិកម្ពុជា ប្រកាសមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី មកស្រែកដូរមិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេ

ថ្លែងនៅចំពោះមុខមេទ័ពកំពូលកម្ពុជា សេនានុព័ន្ធយោធាបណ្តា ប្រទេសជាមិត្ត និងនាយទាហានជាង១ពាន់នាក់ លោកឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសយ៉ាងដាច់ ខាតថា មិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី មកស្រែកដូរ មិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេ។

ការប្រកាសយ៉ាងដាច់ណាត់របស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល លោកបានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹក ហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ ការពារជាតិ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះ «ហ្នឹងហើយមិនអីទេ កុំតែចូលមកបានហើយ ប្រាប់ឱ្យហើយ គឺថាប្តូរផ្តាច់មក មកប្តូរមក ប្តូរបានតែនៅកន្លែងមួយចំនួន តែមកប្តូរនៅកម្ពុជា គឺអត់បានទៀត ហើយ វាហួសហើយ មិនមែនមកដូរ មិនដូរ ម្តងនេះគឺមិនបានទេ មិនដូរទៀតទេ»។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានប្រកាស ត្រូវប្រឆាំងយ៉ាងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលជារឿយតែងតែ អំពាវនាវឱ្យកងទ័ព បោសបោរប្រឆាំងជាមួយរាជរដ្ឋាភិបាល ស្របច្បាប់ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រសូត្រ ឡើងពីការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញប្រទេសនោះ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រប់ទង្វើររបស់ទណ្ឌិត សម រង្ស៊ី គឺសុទ្ធតែបង្ហាញពីគោលបំណង យ៉ាងពិតប្រាកដ ក្នុងការបង្កើត បដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបំផ្លិចបំផ្លាញសុខសន្តិភាព របស់ប្រជាជនកម្ពុជា ដែលកំពុងតែសប្បាយ រីករាយជាមួយ សន្តិភាព ដែលរកបានដោយលំបាកពីសំណាក់មគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនមាតុភូមិ ដ៏កម្សត់មួយនេះ ឱ្យមានទទួលបាននូវស្ថានភាពដូចសព្វថ្ងៃនេះផងដែរ។

ទន្ទឹមនឹងនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានបង្ហាញ ភាពអាក់អន់ស្រពន់ចិត្តជាមួយបណ្តាប្រទេសមួយចំនួនដែលជឿលើការញុះញង់ពីសំណាក់ទណ្ឌិត សម រង្ស៊ី ដែលបានចោទប្រកាន់មក លើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកកម្ពុជាជាច្រើនថា ជាជនផ្តាច់ការ បំផ្លាញ់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ព្រមទាំងគាប់ សង្កត់ការបញ្ចេញមតិ ជាពិសេសទណ្ឌិតរូបនេះ បានដើរអំពាវនាវឱ្យ បរទេសកាត់ផ្តាច់ជំនួយ គាប់សង្កត់ការនាំចេញអង្ករពីកម្ពុជា និងផលិតផលនាំចេញជាច្រើនទៀតផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយហើយ ខ្ញុំអន់ចិត្តបន្តិចដែរ គឺមានអ្នកខ្លះជឿអាណុង (ទណ្ឌិត សម រង្ស៊ី) ដើរបោកបានគ្រាន់បើដែរ មែនទែនសរសើរវាទៅ ដើរបោកហ្នឹង ពូកែដើរបោក» ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង