ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច!

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1555
    កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច!កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច!

    នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោករួមជាមួយនឹងរូបថតមួយចំនួនដែលក្នុងនោះ លោកបានបង្ហាញនូវរូប១សន្លឹកសខ្មៅដែលបានបង្ហាញពីទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ និងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ ១៩៧៥-១៩៧៩។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ បន្ថែមពីនេះ លោកក៏បានរំលឹកជាថ្មីម្តងទៀតថា យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពឱ្យខានតែបាន ដើម្បីកុំឱ្យប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មីម្តងទៀតដូចពីអតីតកាលផងដែរ។

    សូមរំលឹកផងដែរថា ប្រទេសកម្ពុជាយើងធ្លាប់បានឆ្លងកាត់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃ ហើយប្រជាពលរដ្ឋខ្មែរបានឆ្អែតឆ្អន់រួចហើយពីសង្រ្គាមនិងការបែកបាក់ព្រាត់ប្រាស់គ្រួសារ។ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ប្រជាជនខ្មែរត្រូវបានគេកាប់សម្លាប់ជាងបីលាននាក់។ ប្រជាជនខ្មែរបានបាត់បង់អស់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរួមទាំងសិទ្ធិរស់រានមានជីវិតផងដែរ។

    បន្ទាប់ពីថ្ងៃរំដោះ៧មករា ១៩៧៩ ប្រទេសកម្ពុជាយើងក៏មិនទាន់ទទួលបាននូវសន្តិភាពពេញលេញដែរព្រោះនៅមានកម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហមជាច្រើនធ្វើការវាយប្រហារបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ។ ក្រោមនយោបាយឈ្នះ-ឈ្នះ ចាប់ពីនៅចុងឆ្នាំ១៩៩៨ ទេ ទើបប្រទេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាពពេញលេញ ដែលយើងមានលទ្ធភាពក្នុងការកសាងអភិវឌ្ឍប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ៕

    អត្ថបទទាក់ទង