ខ្មែរប៉ុស្ដិ៍ Close

ប្រធានសមាគមមិត្តភាពចិន-កម្ពុជា អបអរសាទរជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះការបោះឆ្នោតសាកលឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
ប្រធានសមាគមមិត្តភាពចិន-កម្ពុជា អបអរសាទរជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះការបោះឆ្នោតសាកលឆ្នាំ២០១៨ ប្រធានសមាគមមិត្តភាពចិន-កម្ពុជា អបអរសាទរជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះការបោះឆ្នោតសាកលឆ្នាំ២០១៨

នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោកស្រី Gu Xiulian មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន កម្ពុជា បានជួបសំណេះសំណាលនៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបលោកអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដ៏មមាញឹកបំផុតនេះ។

លោកស្រី ប្រធានសមាគមមិត្តភាពចិន-កម្ពុជា ក៏បានជំរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរចិន កម្ពុជា បានបង្កើតឡើងនូវសមាគមមិត្តភាពចិន កម្ពុជាកាលពីពេលកន្លងទៅ។ លោកស្រី ក៏បានជំរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរថា សមាគមមិត្តភាពចិន កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្រ្តីការទូតរបស់ប្រទេសចិន ប្រចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌មួយចំនួនក្នុងប្រទេសកម្ពុជា។ លោកស្រី ក៏បានសម្តែងនូវការអបអរ សាទរជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតសាកលឆ្នាំ២០១៨កន្លងទៅ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន កម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់បុព្វហេតុមនុស្សធម៌ក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយផងដែរដោយបានជួបថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន កម្ពុជា ជាថ្មីម្តងទៀត បន្ទាប់ពីបានជួបក្នុងព្រឹត្តិការណ៍នៃការប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនៅរាជធានីភ្នំពេញ៕