ខ្មែរប៉ុស្ដិ៍ Close

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៣៤ ដែលលោក ហ៊ុន សែន ទទួលតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៣៤ ដែលលោក ហ៊ុន សែន ទទួលតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៣៤ ដែលលោក ហ៊ុន សែន ទទួលតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ ថាថ្ងៃនេះ គឺជាខួបលើកទី៣៤ ដែលលោកបានទទួលតំណែងជា «នាយករដ្ឋមន្រ្តីនៃកម្ពុជា» (១៤ មករា ១៩៨៥-១៤ មករា ២០១៩)។ លោកបានបន្តថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីលោកបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ នៅពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។

លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាតិ៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា បើគិតពីរយៈពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមក្នុងរដ្ឋាភិបាលគឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមានរយៈពេល ៤០ឆ្នាំហើយ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យជូនជាតិមាតុភូមិកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តី ដោយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរដ្ឋ ពិសេសគឺលោក ហេង សំរិន លោក ជា ស៊ីម លោក សាយ ភូថង និងលោក ជា សុទ្ធ។ល។ តាមរយៈការបោះឆ្នោតជាសម្ងាត់ នៅក្នុងរដ្ឋសភាដែលលោកទទួលបានសំឡេងឆ្នោតគាំទ្រ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ ដោយសារកម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយ ទើបធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបាននូវរបៀបវារៈនយោបាយដែលប្រជាជនកម្ពុជា បាននិងកំពុងទទួលផលរហូតដល់សព្វថ្ងៃនេះ៕

អត្ថបទទាក់ទង