ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសវៀតណាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 73
ក្រសួងការបរទេស បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសវៀតណាម ក្រសួងការបរទេស បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសមានព្រំដែនជាប់កម្ពុជារយៈពេលពីរថ្ងៃពីថ្ងៃទី៧-៨ ខែធ្នូ។

ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលជាប្រ ទេសចុងក្រោយគេនៃដំណើរបេសកកម្មរបស់លោក ហ៊ុន សែន នៅក្នុងឆ្នាំ២០១៨នេះ បានផ្តោតជាសំខាន់ទៅលើការបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាបន្ថែម។ ក្រៅពីនោះការជំរុញទំហំពាណិ​ជ្ជកម្ម បញ្ចប់ការបោះបង្គោលព្រំដែននៅឆ្នាំ២០១៩ និងការកសាងសន្តិភាព និងការអភិវឌ្ឍនៅតាមព្រំដែនប្រទេសទាំងពីរ ក៏សុទ្ធតែជាលទ្ធផលដ៏សំខាន់កើតចេញពីដំណើរទស្សនកិច្ចនេះផងដែរ។

ខាងក្រោមនេះគឺជាលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមដែលចេញផ្សាយដោយក្រសួងការបរទេស៖

អត្ថបទទាក់ទង