ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកសារជាថ្មី អំពីតម្លៃនៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកសារជាថ្មី អំពីតម្លៃនៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកសារជាថ្មី អំពីតម្លៃនៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាថ្មីថា លោកនៅតែចាត់ទុកកត្តាសន្តិភាពជាកត្តាមួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីផលវិបាកនៃការបាត់បង់សន្តិភាពនៅក្នុងបណ្តាប្រទេសមួយចំនួនដូចជា ស៊ីរី លីប៊ី អារ៉ាប់ ដែលបាននិងកំពុងបង្កវិនាសកម្មបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសរំលេចថា ដោយសារសន្តិភាពដែលកម្ពុជាមាន២០ឆ្នាំនេះហើយដែលធ្វើឱ្យប្រទេសយើងមានអគារខ្ពស់ៗរាប់ពាន់ ហើយសេដ្ឋកិច្ចមានការរីកចម្រើនទៅមុខជាលំដាប់៕

អត្ថបទទាក់ទង