ពលរដ្ឋខ្មែរទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីជាង៥០០នាក់ ជួបជុំអបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ៧មករា
ពីទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី៖ នៅល្ងាចថ្ងៃទី៥មករា ឆ្នាំ២០១៩ នេះ នាភោជនីយដ្ឋានម៉ាក់ស៊ីម ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលីដែលកំពុងរស់នៅទីក្រុងម៉ែលប៊ននោះ ប្រមាណជាង៥០០នាក់ បានជួបជុំគ្នាអបអរសាទរពិធីបុណ្យជាតិខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩)យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះបានរៀបចំឡើងដោយឯកឧត្តម ឈឹម សារ៉េត អនុប្រធានក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងក្រុមការងារយុវជនប្រចាំទីក្រុបម់ែលប៊ន គឺលោក ឡាក់ រ៉ាវុធ លោក ផុន ប៊ុនថែល និងលោក ណារី សារ៉ា ព្រមទាំងក្រុមការងារយុវជនទាំងអស់ ក្រោមអធិបតីភាពឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។