ខ្មែរប៉ុស្ដិ៍ Close

អាម៉ាសមុខ៖ ព្រឹត្តិការណ៍នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅពេលនេះ បាន​ក្លាយជា​ការប្រកួតសាច់ដុំនៃក្រុមប្រឆាំង និងគណបក្សប្រជាជនកម្ពុជា

ដោយ៖ ពូ មង្គល ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
អាម៉ាសមុខ៖ ព្រឹត្តិការណ៍នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅពេលនេះ បាន​ក្លាយជា​ការប្រកួតសាច់ដុំនៃក្រុមប្រឆាំង និងគណបក្សប្រជាជនកម្ពុជា អាម៉ាសមុខ៖ ព្រឹត្តិការណ៍នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅពេលនេះ បាន​ក្លាយជា​ការប្រកួតសាច់ដុំនៃក្រុមប្រឆាំង និងគណបក្សប្រជាជនកម្ពុជា

សមរភូមិនៃការបង្ហាញកម្លាំងគាំទ្រនៅអូស្ត្រាលីរវាងក្រុមអ្នកនយោបាយប្រឆាំង ចលនាឧទ្ទាមខុសច្បាប់ ជនទំនើង ហុង លីម និងកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា បង្ហាញច្បាស់ហើយថា សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែទទួលបាននូវការគោរពស្រឡាញ់ គាំទ្រពី ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុបនៅក្នុងប្រទេសនោះទេ សូម្បីតែបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក៏បានគាំទ្រយ៉ាងពេញទំហឹងដែរ។

វត្តមាននៃបងប្អូនខ្មែររាប់ពាន់នាក់ស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នៅប្រទេសអូស្ត្រាលីពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ នេះមានចំនួនកាន់តែច្រើន ដែលនេះគឺជាតឹកតាងនៃកម្លាំងគាំទ្រដ៏ខ្លាំងក្លានៃបក្សនេះនៅក្រៅប្រទេស។ បើក្រឡេកមើលក្រុមប្រឆាំងវិញ មនុស្សត្រឹម ១០០ នាក់ស្ទើរប្រមូលមិនបានផងដើម្បីមកធ្វើបាតុកម្មប្រឆាំងនឹងប្រមុខរដ្ឋាភិបាលកម្ពុជាដូចដែលខ្លួនអួត។ គ្មានមនុស្សចូលរួមដោយសារតែពលរដ្ឋស្ទើរតែទាំងអស់បានស្ម័គ្រចិត្តមកគាំទ្រនិងស្វាគមន៍សម្តេចតេជោ ហ៊ុន សែន។

ដើម្បីបិទបាំងភាពអាម៉ាសរបស់ខ្លួននេះ ក្រុមប្រឆាំងរួមមានជនអន្ធពាល និងជាជនដែលមិនត្រូវបានស្វាគមន៍នៅកម្ពុជា ហុង លីម ជាមេក្លោងនោះ បានដឹកនាំបាតុករតិចតួចនេះទៅចូលរួមជាមួយបាតុករនៃប្រទេសឡាវ និងប្រទេសវៀតណាម និងបាតុករផ្សេងៗទៀតដើម្បីធ្វើទៅឱ្យគេមើលឃើញថាមានបាតុករច្រើនចូលរួម។ តាមពិតប៉ុន្មានដំបរស្វាសោះ! ពិតជាខ្មាសគេខ្លាំងណាស់!

ព្រឹត្តិការណ៍នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅពេលនេះគឺជា ការប្រកួតសាច់ដុំនៃក្រុមប្រឆាំង និងគណបក្សប្រជាជនកម្ពុជា។ មូលដ្ឋានគាំទ្ររបស់គណបក្សកាន់អំណាចពិតជាមានភាពរឹងមាំខ្លាំង ហើយពោរពេញដោយសាមគ្គីភាព ការលះបង់ និងការគោរព ស្រឡាញ់គាំទ្រចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដែលរួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងការសង្គ្រោះជាតិ និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃនៃរបបខ្មែរក្រហម រំលាយអង្គការចាត់តាំង នយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន លើគ្រប់វិស័យ។

មិនត្រឹមតែបងប្អូនពលរដ្ឋខ្មែរ និងបរទេសនៅអូស្ត្រាលីទេដែលបានបង្ហាញការគាំទ្រភ្លូកទឹកភ្លូកដីនេះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តាប្រទេសផ្សេងៗទៀត ក៏គាំទ្រ គោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដូចគ្នាដែរ។ រូបភាពនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរមកពីអូស្ត្រាលី និងណូវែលសេឡង់ និងទិដ្ឋភាពនៃការស្វាគមន៍តាមដងផ្លូវដ៏អធឹកអធមពិតជាបានធ្វើឱ្យខ្មែរទាំងក្នុងនិងក្រៅស្រុកមានមោទនភាព រំភើប និងសប្បាយរីករាយ ហើយនេះជាភាពខ្លាំងជាដរាបរបស់គណបក្សប្រជាជន និងថ្នាក់ដឹកនាំរបស់ខ្លួន ដែលទទួលបានការគាំទ្រ គោរពស្រឡាញ់ពីប្រជាជន។

ការណ៍នេះបានធ្វើឱ្យមូលដ្ឋានគាំទ្ររបស់ក្រុមអ្នកនយោបាយ ប្រឆាំង និងចលនាឧទ្ទាមខុសច្បាប់កាន់តែចុះខ្សោយ និងបាត់បង់ការគាំទ្រ មិនមែនតែនៅក្នុងប្រទេសទេ រួមទាំងនៅក្រៅប្រទេសផងដែរ។ កាលដែលក្រុមបក្សប្រឆាំងក្រៅច្បាប់បាត់បង់ការគាំទ្រនេះ គ្មានអ្នកដើរតាមនយោបាយរបស់ខ្លួនដោយសារតែ ៖

ទី១-ពួកគេធ្វើនយោបាយគ្មានយុទ្ធសាស្ត្រត្រឹមត្រូវ ធ្វើនយោបាយតាមការនឹកឃើញ និងការយល់សប្តិ រវើរវាយ គ្មានគោលការណ៍ច្បាស់លាស់។

ទី២-ពួកគេធ្វើនយោបាយដោយប្រើវិធីសាស្ត្រញុះញង់ បង្កើតឱ្យមានភាពស្អប់ខ្ពើម រើសអើងប្រកាន់ពូជសាសន៍ បង្កើតវណ្ណៈនៅក្នុងសង្គមធ្វើឱ្យបែកបាក់ជាតិ។

ទី៣-ធ្វើនយោបាយបោកប្រាស់រាស្ត្រ ភូតកុហកម្តងហើយម្តងទៀត។

ទី៤-ធ្វើជាកញ្ជះបរទេស និងឱនក្បាលបម្រើបរទេសដោយឥតលក្ខខណ្ឌដើម្បីបំពេញមហិច្ឆតាអំណាចខ្លួន និងមិនញញើតបំផ្លាញជាតិខ្មែរក្រោមផែនការបដិវត្តន៍ពណ៌។

ទី៥-ធ្វើនយោបាយបំផ្លាញជាតិ និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជនដោយដើរលត់ជង្គង់អង្វរបរទេសឱ្យកាត់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជា។

ទី៦-ព្យាយាមបំផ្លាញខ្មែរគ្រប់រូបភាពទាំងនយោបាយ សេដ្ឋកិច្ច និងបង្កអសន្តិសុខ អស្ថិរភាពជាតិដោយបង្កើតចលនាឧទ្ទាមខុសច្បាប់ ឬញុះញង់ឱ្យមានបាតុកម្មប្រឆាំងខ្មែរ។

ទី៧-ធ្វើនយោបាយបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា។

សរុបមកវិញ នៅពេលនេះ កម្លាំងក្រុមប្រឆាំងមិនត្រឹមតែរលាយគណបក្សទេ តែកម្លាំងគាំទ្រ ផ្នែកនយោបាយ និងហិរញ្ញវត្ថុក៏បាត់បង់អស់ហើយដែរ ព្រោះពលរដ្ឋអស់ជំនឿនឹងក្រុមជនក្បត់ជាតិ នៃអតីតបក្សប្រឆាំងទាំងនេះ។

អតីតមេបក្សម្នាក់ ឃុបឃិតនឹងបរទេសដើម្បីធ្វើបដិវត្តន៍ពណ៌ ផ្លាស់ប្តូររបបនិងមេដឹកនាំតាមបែបមិនប្រជាធិបតេយ្យ និងអតីតមេដឹកនាំម្នាក់ទៀតដែលចាញ់ចាស់វស្សាបានក្បត់ជាតិដោយចុះកិច្ចព្រមព្រៀងកាត់ដីខ្មែរ ៤ ខេត្តឱ្យទៅវៀតណាមសេរីតាមរយៈឈ្មោះ កុក សរ។ រីឯថ្នាក់ដឹកនាំនយោបាយប្រឆាំងផ្សេងទៀត គ្មានសីលធម៌ និងចេះតែធ្វើប្រជាភិថុត បោកប្រាស់ប្រជាជន។

បើដឹកនាំនយោបាយបំផ្លាញជាតិ និងក្បត់ជាតិ បោកប្រាស់រាស្ត្រដូច្នេះ តើឱ្យពលរដ្ឋខ្មែរគាំទ្រម្តេចនឹងកើត!! អំណេះតទៅ ក្រុមប្រឆាំងនឹងកាន់តែយល់ច្បាស់ថា គណបក្សប្រជាជនកម្ពុជា មិនមែនធម្មតាដូចខ្លួនគិតឡើយ ហើយដោយសារតែមូលដ្ឋានដ៏រឹងមាំដែលបានមកពីការគាំទ្រ និងផ្តល់សេចក្តីទុកចិត្តដ៏ច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំពោះគណបក្សប្រជាជនកម្ពុជា ទើបបក្សនេះ មានឱកាសដឹកនាំ អភិវឌ្ឍប្រទេសតាំងពីឆ្នាំ ១៩៧៩មក និងបន្តទៅអនាគតជាច្រើនជំនាន់ទៀត៕

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៨

ក្រុមបាតុករប្រឆាំងដែល​មាន​គ្នា១តំបរស្វា
ក្រុមបាតុករប្រឆាំងដែល​មាន​គ្នា១តំបរស្វា

 

អត្ថបទទាក់ទង