ខ្មែរប៉ុស្ដិ៍ Close

រូបភាពនៃកុប្បកម្មហឹង្សាកាលពីថ្ងៃទី2-3 ខែមករា ឆ្នាំ2014

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 42
រូបភាពនៃកុប្បកម្មហឹង្សាកាលពីថ្ងៃទី2-3 ខែមករា ឆ្នាំ2014 រូបភាពនៃកុប្បកម្មហឹង្សាកាលពីថ្ងៃទី2-3 ខែមករា ឆ្នាំ2014

កុប្បកម្មហឹង្សានៅផ្លូវវ៉េងស្រេងកាលពីថ្ងៃទី2 -3 ខែមករា ឆ្នាំ2014 បង្កឡើងដោយក្រុមជនអាណាធិបតេយ្យជ្រុលនិយម ដែលបានធ្វើសកម្មភាពដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ វាយកំទេចរោងចក្រសហគ្រាស ក្រោមលេសទាមទារការដំឡើងប្រាក៎ខែ ប៉ុន្តែធាតុពិត អំពើហឹង្សាទាំងនោះបានកើតឡើងតាមរយៈការផ្ញើសារញុះញង់ដោយផ្ទាល់ជាបន្តបន្ទាប់ជាពាក្យសម្តីនៅតាមទីសាធារណៈ ជាពិសេសចេញពីទីលានប្រជាធិបតេយ្យដែលជាកន្លែងប្រមូលផ្តុំក្រុមជនដែលទាមទារធ្វើបាតុកម្មជារៀងរាល់ថ្ងៃ និងជារៀងរហូត ក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ការដុតបញ្ឆេះកំហឹង និងការផ្ញើសារញុះញង់ដោយបេក្ខជនតំណាងរាស្ត្រអតីតបក្សប្រឆាំងបានក្លាយជាអំពើហិង្សា បិទផ្លូវសាធារណៈ និងឈានឱ្យមានជាកុប្បកម្មហឹង្សា រុញសភាពការណ៍បង្កឱ្យមានភាពអាណាធិបតេយ្យវឹកវរចលាចលសង្គម។ ហេតុនេះ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានអំពើអាណាធិបតេយ្យកើតឡើងនោះទេ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែអនុវត្តវិធានការផ្លូវច្បាប់។

សេរីភាពនៃការបញ្ចេញមតិ ត្រូវតែស្ថិតនៅក្រោមក្របខណ្ឌច្បាប់។

អត្ថបទទាក់ទង