ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ៖ ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ នឹងចាប់ផ្ដើមអនុវត្តពីរដងក្នុងមួយឆ្នាំ ដោយចាប់ពីខែមិថុនា ឆ្នាំ២០១៩តទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 72

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយោជិត ដែលបាននិងកំពុងប្រើប្រាស់កិច្ចសន្យាការងារ មានថិរវេលាមិនកំណត់ (កិច្ចសន្យារយៈពេលវែង) នឹងទទួលបានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ២ដង ក្នុងមួយឆ្នាំ គឺក្នុងខែមិថុនា និងខែធ្នូ ដោយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០១៩តទៅ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការទូទាត់បើករំលឹកប្រាក់បំណាច់អតីតភាពការងារ របស់កម្មករនិយោជិត ដែលមានមុខឆ្នាំ២០១៩ ក្រសួងកំពុងធ្វើការពិភាក្សាជាមួយវិស័យឯកជន ដើម្បីកំណត់កាលវិភាគជាក់លាក់មួយ ក្នុងការតម្រូវឲ្យសហគ្រាស គ្រឹះស្ថាន អនុវត្តកាតព្វកិច្ចបើករំលឹកប្រាក់បំណាច់អតីតភាពការងារនេះ។

ក្នុងអំឡុងពេលនៃការទូទាត់បើករំលឹកប្រាក់បំណាច់អតីតភាពការងារនេះ ក្រសួងសូមធានាចំពោះអត្ថប្រយោជន៍ស្របច្បាប់នានា ដែលបងប្អូនកម្មករនិយោជិតមាន ហើយដែលសហគ្រាស គ្រឹះស្ថានក្ស័យធន ឬបិទទ្វារណាមួយមិនទាន់បានទូទាត់ជូនបងប្អូនកម្មករនិយោជិត៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានដែលមាននៅខាងក្រោមនេះ៖

អត្ថបទទាក់ទង