ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុ​ស្សាវរីយ៍ គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាជិក សមា​ជិកាចូលរួមប្រមាណជាង៦០០នាក់ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

លោកស្រី ម៉ែន សំអន ក៏បានមានប្រសាសន៍លើកឡើងថា សមិទ្ធផលដ៏ធំធេ​ង​ដែលគណបក្ស​ប្រជាជនកម្ពុជា ទទួលបានក្នុងរយៈពេ​ល៤០ឆ្នាំ ​ម​កនេះ គឺជាជ័យជំនះរបស់យើងទាំងអស់គា្ន។ ជ័យជំនះនេះ​ ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមចំ ណែក​របស់បងប្អូននារី ទាំង អស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញញការងារប្រកបដោយការទទួលខុសត្រូវ ថែម ទាំងបានចំណាយ​ធនធានផ្ទាល់ខ្លួនថែមទៀត ដើម្បីបុព្វហេ​តុប្រទេសជាតិយើង។ រយៈពេល៤០ឆ្នាំ កន្លងមកនេះ ​​កម្ពុជាបានឆ្លងកាត់នូវដំណាក់កាល​ជាប្រវ​ត្តិសាស្រ្តយ៉ាងច្រើន ទាំងដំណាក់កាលដែលប្រកបដោយមោទនៈភាពផង និងដំ​ណា​ក់កាលប្រកបដោយភាពលំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុត ប៉ុន្តែទោះបីស្ថិ​តក្នុងកាលៈទេសៈណាក្តីក៏ គណ បក្សប្រជាជនកម្ពុជា ​នៅតែរក្សាខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺ ឈរ​​​ជា​មួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរុញរាដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។

លោកស្រី បានបន្តទៀតថា គណបក្សបានផ្តោតការយកចិត្តទុកដាក់ចំពោះស្ត្រី ​ហើយបាន និង​​​កំ​ពុ​ងបន្តជំរុញ​​ការលើក​​​​កម្ពស់ការ ចូលរួមរបស់ស្ត្រីនៅគ្រប់វិស័យ រួម​​​ទាំ​ង​ការបង្កើន​​កាលានុវត្តភាព​ក្នុង​​ការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ដើម្បី​ឲ្យការចូល​រួម​របស់​ស្រ្តីទៅក្នុងវិស័យ​នយោ​បាយ កិច្ចការសង្គម និងសេវាសាធារណៈមានការកើនឡើងជាលំ​ដាប់​​ពីមួយឆ្នាំទៅមួយ​ឆ្នាំ​ ទាំងបរិ​មា​ណ ​​និង​គុណភាព ហើយ​ឆ្លើយតប ទៅនឹងការយកចិត្តទុកដាក់នេះ ស្ត្រីក៏ត្រូវ​ខិត​ខំធ្វើយ៉ាងណាចូលរួមសហ ការ ផ្តួចផ្តើម​គំនិ​ត និងបំពេញភារកិច្ចដែលបក្សប្រគល់ជូនឲ្យបាន​ជោគជ័យតាមការរំពឹងទុក។ ​

ជាមួយគ្នានោះដែរលោកស្រី ម៉ែន សំអន សង្ឃឹមថាបងប្អូននារីទាំងអស់នឹង​នៅបន្តរក្សានិងពង្រីកនូវស្មារតីស្នេហាជាតិ និងត្រូវចងចាំថា សន្តិភាពគឺជាកត្តាមូល ដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើរការរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកប ដោយ​ចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយសរបស់ប្រជាជនយើង។

លោកស្រីក៏បានផ្សព្វផ្សាយអនុសាសន៍ទាំង ១១ចំណុច ដែលជាលទ្ធផលដែលបានមកពីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី ៤១ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះជាពិសេស លោកស្រីក៏បានសំណូមពរឲ្យបងប្អូនជានារីទាំងអស់មេត្តាយកចិត្តទុក្ខដាក់បំផុតក្នុងការបម្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទទាក់ទង