គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលចំនួន ១១ចំណុចនៃសន្និបាតបក្សរយៈពេល ៣ថ្ងៃ
ក្រោយបិទបញ្ចប់សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤១ អាណត្តិទី៥ ដែលដំណើរការអស់រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៨ ដល់២០ ខែធ្នូ ឆ្នាំ២០១៨នោះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលចំនួន១១ចំណុច។
សន្និបាតរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនេះ ដឹកនាំដោយ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់។
សូមអានខ្លឹមសារលម្អិត នៃលទ្ធផលផ្លូវការនៃសន្និបាតគណៈកម្មាធិការកណ្តាល ដែលមានទាំងស្រុងដូចតទៅ៖