ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ ដែលមានតម្លៃវិនិយោគប្រមាណជិត ៨០០លានដុល្លារអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ ដែលមានតម្លៃវិនិយោគប្រមាណជិត ៨០០លានដុល្លារអាមេរិក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ ដែលមានតម្លៃវិនិយោគប្រមាណជិត ៨០០លានដុល្លារអាមេរិក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ​ជា​អធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ នាព្រឹកថ្ងៃចន្ទ ១០ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ​ឆ្នាំ២០១៨ ដែលវារីអគ្គិ សនីនេះវិនិយោគ​រួម​គ្នារ​វាងក្រុមហ៊ុនចិន ខ្មែរ និង​វៀ​ត​ណា​ម ​ដែល​មា​ន​​អានុភាព ៤០០មេហ្កាវ៉ាត់​ មានទីតាំងស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង បន្ទាប់ពីវារី​អគ្គិ​សនីសេសានក្រោម២ នេះ បានដំណើរការសាងសង់រយៈពេលប្រមាណ១១ឆ្នាំកន្លងមក​នោះ​។

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​ឱ្យដឹងថា វារីអគ្គិសនីសេ សានក្រោម២ មានអាងស្តុកទឹកលាតសន្ធឹងតាមដង​ទន្លេសេ​សាន ​ក្នុងឃុំភ្លុក ឃុំស្រែគរ និង ឃុំក្បាលរមាស ស្រុកសេសាន និងមានទំនប់វារីអគ្គិសនី ប្រវែង ៦,៥គីឡូម៉ែត នេះជាទំនប់ ដ៏វែងបំផុតក្នុងទ្វីបអាស៊ី។ វារីអគ្គិសនីសេសានក្រោម២ ជា​ការ​វិនិ​យោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់ វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេ​សាន​ក្រោ​ម​​២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាព​សា​ង​ស​ង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល ៥ឆ្នាំ​ស​ម្រាប់ដំណើរការសាង សង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។

លោកបន្តថា ការអភិវឌ្ឍ​គ​ម្រោ​ងវារីអគ្គិសនីសេសានក្រោម២នេះ ផ្តល់ផលប្រយោ ជន៍ជាច្រើនជូនជាតិមាតុភូមិ តាម​រយៈ​​ការបង្កើតមុខរបរដល់ប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូល ពន្ធដារជូនរដ្ឋបង្កើន​កម្រិត​ឯក​រាជ្យ​ភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយ ហានិភ័យលើការផ្គត់ផ្គង់អគ្គិ​ស​នី​​​ដែលពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈដើម្បីផលិតអគ្គិសនី បានចូលរួមការអភិវឌ្ឍសេដ្ឋ​កិច្ច​ជា​​​តិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រយៈ​ពេ​ល​២០ឆ្នាំមកនេះ តាមរយៈការរៀបចំផែន ការ និងការអភិវឌ្ឍប្រភពអគ្គិសនី​ជាបន្តប​ន្ទាប់​លើមូ​ល​ដ្ឋាននៃសុខសន្តិភាពទូទាំងប្រទេស អានុភាពប្រភពអគ្គិសនីរបស់កម្ពុជាបានកើនពី ១៥០​មេ​ហ្គា​​វ៉ាត់ ​នៅឆ្នាំ១៩៩៨ រហូតដល់ ២. ៦៤៨មេហ្គាវ៉ាត់នៅចុងឆ្នាំ២០១៨។ បច្ចុប្បន្នកម្ពុជាមាន​ប្រ​ព័ន្ធ​​បណ្តាញជាតិដែលមានខ្សែ បញ្ជូនតង់ស្យុងខ្ពស់ ២.១៤១គីឡូម៉ែត្រ និងអនុស្ថានីយ ៣៣​កន្លែ​ង ដែលអាចតភ្ជាប់ប្រភព អគ្គិសនីទាំងអស់ ហើយអាចបញ្ជូនប្រភពអគ្គិសនីទៅ​ឱ្យអនុ​ស្ថា​នី​​យ​នៅតាមរាជធានី ខេត្ត ចំនួន២០ដោយផ្ទាល់។ ជាងនេះទៀតក្នុងរយៈពេល ២០ឆ្នាំ​ចុង​ក្រោ​យ​នេះ កម្ពុជាបានអភិវឌ្ឍ ន៍បណ្តាញបញ្ជូនរង និងបណ្តាញចែកចាយថ្មីជាង ៦៣.៤៧៦​គី​ឡូ​ម៉ែ​ត្របន្ថែម ដែលក្នុងនោះ មានខ្សែចែកចាយតង់ស្យុងមធ្យមចំនួន ៣១.៣៥៧គីឡូម៉ែត្រ មានត្រង់ស្វូចែកចាយចំនួន ១៦.២៣៣ទីតាំង និងខ្សែចែកចាយតង់ស្យុងទាបចំនួន ៣២.១១​៩​​​គី​ឡូម៉ែត្រ ធ្វើការផ្គត់ផ្គង់ អគ្គិសនីបច្ចុប្បន្នគ្របដណ្តប់លើភូមិចំនួន ១២.៣០៥ភូមិ ត្រូវជា ៨៦​,​៨៥ភាគរយ នៃចំនួនភូមិ ទាំងអស់។ រីឯការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់វិញ​បាន​កើន​​ឡើង​ដល់២៦៥លាន ទីតាំង ដែលក្នុងចំនួននោះមានលំនៅដ្ឋានចំនួន ២៥៥លានខ្នងផ្ទះ ត្រូ​វ​ជា​ ៧២,១៦ភាគរយ នៃខ្នងផ្ទះសរុប។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ការ​បញ្ចុះតម្លៃអគ្គិសនី ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងទាក់ទាញការវិ​និយោ​គ​ក៏​​ជាបញ្ហាមួយដែលរាជ រដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ បានយកចិត្តទុកដាក់ និងគិត​គូរ​ខ្ពស់​ផងដែរ។ នៅឆ្នាំ ២០១៥ រាជរដ្ឋាភិបាលបានកំណត់ផែនការបន្ថយ​ថ្លៃអគ្គិសនីនៅតំបន់ផ្គត់​ផ្គង់​​ដែលយកប្រភព អគ្គិសនីបណ្តាញជាតិសម្រាប់ឆ្នាំ២០១៦-២០២០ ដើម្បីបែងចែកផ្លែផ្កា​នេះ​ជូន​ទៅអ្នកប្រើ ប្រាស់អគ្គិសនីគ្រប់ប្រភេទ។ តាមរយៈផែនការនេះចាប់ពីឆ្នាំ២០១៦ បានធ្វើការ​បន្ថយ​ថ្លៃអគ្គិ សនីនៅតំបន់ទាំងអស់ដែលបានយកប្រភពអគ្គិសនីពីបណ្តាញជាតិ។ នៅឆ្នាំ២០​១​៧ រាជរដ្ឋា ភិបាលធ្វើការកែសម្រួលបន្ថយអត្រាថ្លៃបន្ថែមទៀត​សម្រាប់លំនៅ​ឋានដែល​ប្រើ​ប្រា​​ស់​មិន លើស ៥០គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ នៅតំបន់ជនបទនៅមុនការបោះឆ្នោត​ស​ក​ល​ឆ្នាំ​​២០១៨ សម្តេចតេជោ ហ៊ុន សែន បានសន្យាទម្លាក់ថ្លៃអគ្គិសនីបន្ថែមទៀត​សម្រា​ប់​ឆ្នាំ​២០​១៩ និងឆ្នាំ ២០២០៕

អត្ថបទទាក់ទង