ខ្មែរប៉ុស្ដិ៍ Close

ប្រធានរដ្ឋសភាវៀតណាម៖ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កិត្យានុភាពជាតិរបស់កម្ពុជា ទទួលបាននូវភាពល្បីល្បាញលើឆាកអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
ប្រធានរដ្ឋសភាវៀតណាម៖ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កិត្យានុភាពជាតិរបស់កម្ពុជា ទទួលបាននូវភាពល្បីល្បាញលើឆាកអន្តរជាតិ ប្រធានរដ្ឋសភាវៀតណាម៖ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កិត្យានុភាពជាតិរបស់កម្ពុជា ទទួលបាននូវភាពល្បីល្បាញលើឆាកអន្តរជាតិ

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានអ ញ្ជើញពិសារអាហារការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាមរួចហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញេជួបពិភាក្សាការងារជាមួយលោកស្រី ង្វៀន ធីគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាមនៅទីក្រុងហាណូយ។

លោកស្រី បានអញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាននៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មកកាន់ប្រទេសវៀត​ណាម។ លោកស្រីប្រធាន ក៏បានអបអរសាទរជូនចំពោះលោក ហ៊ុន សែន ផងដែរដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសារជាថ្មីសម្រាប់រាជរដ្ឋាភិបាល​នីតិកាលទី៦ ដែល គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះអំពីការបោះឆ្នោតកាលពី ថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានអបអរសាទរចំពោះជោគជ័យ ដែលប្រទេសកម្ពុជាត្រូវបានអង្គការបេតិ កភណ្ឌពិភពលោក ទទួលស្គាល់និងចុះល្ខោនខោលខ្មែរជាសម្បត្តិអរូបីរបស់ពិភពលោក ដែលនេះគឺជាមោទនភាពរបស់កម្ពុជា។ លោកស្រី បានបញ្ជាក់សារជាថ្មីថា សភាវៀតណាមបានគាំទ្រពេញទំហឹងចំពោះលទ្ធផលនៃការចរចា និងឯកសារកិច្ចព្រមព្រៀងនានា ដែលភាគីរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាក្នុងពេលទស្សនកិច្ចផ្លូវការរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កិត្យានុភាពជាតិរបស់កម្ពុជា ទទួលបាននូវភាពល្បីល្បាញលើឆាកអន្តរជាតិ ពិសេសទៅទៀតនោះ លោកនឹងបន្តបេសកកម្មរបស់លោកក្នុងការដោះស្រាយបញ្ហាព្រំដែន នៃប្រទេសទាំងពីរកម្ពុជា- វៀតណាមឲ្យបានរួចរាល់ជាស្ថាពរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៨ដែលមានការកើនឡើង រហូតដល់៧,៣% ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក នឹងខិតខំធ្វើការដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់សព្វគ្រប់ ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា និងវៀតណាម អោយបានកាន់តែល្អប្រសើរឡើង៕

អត្ថបទទាក់ទង