សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូសភាចូលរួម មហាសន្និបាតអន្តរសភា អាស៊ាន លើកទី៤១ តាមប្រព័ន្ធវីដេអូ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម