លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧទ្ទិសស្នាដៃ និងរំលឹកដល់វិញ្ញាណក្ខ័ន្តឥស្សរជនជាតិ និងអន្តរជាតិ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុអង្គរ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧទ្ទិសស្នាដៃ និងរំលឹកដល់វិញ្ញាណក្ខ័ន្តឥស្សរជនជាតិ និងអន្តរជាតិ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុអង្គរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឧទ្ទិស និងរំលឹកដល់វិញ្ញាណក្ខ័ន្តសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក វណ្ណ ម៉ូលីវណ្ណ អតីតប្រធានអាជ្ញាធរជាតិអប្សរា និងអតីតថ្នាក់ដឹកនាំដទៃទៀត ព្រមទាំងអ្នកជំនាញការជាតិនិងអន្តរជាតិ ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំអភិវឌ្ឍ អភិរក្ស និងការអភិវឌ្ឍសម្បត្តិវប្បធម៌ទទួលបានជោគជ័យជាបន្តបន្ទាប់។

លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរឱ្យអង្គពិធីទាំងមូលក្រោកឈរឡើងស្មឹងស្មាធរយៈពេល១នាទី ដើម្បីគោរពវិញ្ញាណក្ខ័ន្តឥស្សរជនជាតិនិងអន្តរជាតិ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុអង្គរ៕




