ខ្មែរប៉ុស្ដិ៍ Close

    Kylian Mbappe ក្លាយជាម្ចាស់ពានរង្វាន់ កីឡាករ​ឆ្នើមវ័យ​ក្មេង​ ជាលើកដំបូង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ កីឡា - សុខភាព 1489
    Kylian Mbappe ក្លាយជាម្ចាស់ពានរង្វាន់ កីឡាករ​ឆ្នើមវ័យ​ក្មេង​ ជាលើកដំបូងKylian Mbappe ក្លាយជាម្ចាស់ពានរង្វាន់ កីឡាករ​ឆ្នើមវ័យ​ក្មេង​ ជាលើកដំបូង

    Kylian Mbappe បាន​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ Trophee Kopa Award ដែល​ផ្ដល់​ឲ្យ​ដោយទស្សនាវដ្ដី​បារាំង France Football។

    ពាន​រង្វាន់​ខាង​លើ​ទើប​បង្កើត​ឡើង​លើក​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ផ្ដល់​ឲ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ ហើយ​ពិធី​ប្រគល់​ពាន​គឺ ធ្វើ​ជាមួយ​គ្នា​នឹង​ Ballon d’Or។ ឈ្មោះ​របស់​ពាន​នេះ​គឺ​យក​ទៅ​តាម​ឈ្មោះ​វីរបុរស​បារាំង​ Raymond Kopa។

    ការ​បោះ​ឆ្នោត​ដាក់​ពិន្ទុ​វិញ​គឺ​ផ្ដល់​សិទ្ធ​ទៅ​ដោយ​អតីត​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or មុន​ៗ។​ Kopa Trophy ខុស​ពី​ពាន​ Golden Boy ត្រង់​ពាន​នេះ​ក៏​ផ្ដល់​សិទ្ធ​ឲ្យ​កីឡាករ​ដែល​លេង​ក្រៅ​អឺរ៉ុប​ដែរ។ កីឡាករ​ដែល​ទទួល​សំឡេង​គាំទ្រ​លេខ​២​គឺ Christian Pulisic របស់​អាមេរិក​ និង​លេខ​៣​គឺ Justin Kluivert របស់​ហូឡង់​៕